មន្ត្រីជំនាញបង្កើនសកម្មភាពការពារសត្វផ្សោត ដើម្បីឱ្យមានកំណើនឡើងវិញ

2023/04/19 07:13:18 pm        190

ក្រចេះ៖ មន្ត្រីជំនាញជលផលខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានបង្កើនកម្លាំង និងសកម្មភាពការពារសត្វផ្សោត ក្នុងតំបន់អភិរក្ស បានធ្វើឲ្យកំណើតសត្វផ្សោត មានការកើនឡើងវិញ និងមិនមានងាប់ថ្មី នៅដើមឆ្នាំ២០២៣នេះ ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានក្រុមអភិរក្សសត្វផ្សោត​ខេត្តក្រចេះ​បានប្រាប់ BTV នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា ក្នុងការងារអភិរក្សសត្វផ្សោត​នៅឆ្នាំ​២០២៣នេះ​ អាជ្ញាធរបានប្រមូលនូវកម្លាំងពីតំបន់ផ្សេងៗ ​មកជួយល្បាតនៅតំបន់កាំពី សហការ​ជាមួយ​សហគមន៍នេសាទ​​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការ WWF ដោយល្បើត២៤ម៉ោង​លើ២៤ម៉ោង ​ចែកចេញជាពីរក្រុម​ ក្នុងមួយក្រុមចំនួន ១២នាក់ ​ប្រើប្រាស់ម៉ាស៊ីនទូក ៤គ្រឿង និងអូប័រ ១គ្រឿង ប្រចាំការ ។

លោកបានបន្តថា ​ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ​ដោយសារមានយន្តការ​ថ្មីនេះ ​ពុំទាន់មានករណីសត្វផ្សោតងាប់ថ្មី ​ដូចឆ្នាំ២០២២កន្លងមកនោះទេ ហើយនៅដើម​ឆ្នាំ២០២៣នេះ ​សត្វផ្សោតកើតកូនបានចំនួន ២ក្បាលបន្ថែមទៀត ​ខណៈគិតត្រឹមឆ្នាំ២០២០ សត្វផ្សោត​នៅតំបន់អភិរក្សមានចំនួន ៨៩ក្បាល។

នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានបន្ថែមថា បច្ចុប្បន្ននេះមន្ត្រីជំនាញមិនមែន​ផ្ដោតលើ​តែការបង្ក្រាប ការពារនៅក្នុងទឹកនោះទេ ខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ និងអង្គការ WWF បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមភូមិ ឲ្យដឹងពីសារសំខាន់​នៃសត្វផ្សោត ​ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សា ​និងអភិរក្សផងដែរ ។

គួរបញ្ជាក់ថា នាថ្ងៃទី២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូក​ទេសចរ​ប្រចាំ​អន្លង់កាំពី​ បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ១ក្បាល កំពុងហែលលេងជាមួយហ្វូង​ផ្សោតពេញ​វ័យ​ជាច្រើនទៀតនៅអន្លង់កាំពី ស្ថិតក្នុងស្រុកចិត្របុរី​ ហើយថ្ងៃទី១៨ ​ខែមេសា ក្រុមស្រាវជ្រាវ ​នៃ​ខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការ​ប៉ាន់ប្រមាណកូនផ្សោតនេះ ទើបតែមានអាយុប្រមាណ៣ថ្ងៃ ​ហើយកាលពីឆ្នាំ២០២២ ក្រុមការងារកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល ។

បើតាមលោក ម៉ុក ពន្លក បានឲ្យដឹងថា កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ តំបន់រមណីយដ្ឋានកាំពី មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត និងទស្សនាសត្វផ្សោត បានប្រមាណជិត ៦ម៉ឺននាក់ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm