សម្តេច ទៀ បាញ់៖ ទីលានប្រកួតស៊ីហ្គេម ២០២៣ ចប់សព្វគ្រប់ហើយ

2023/04/19 09:21:21 pm        185

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា​ ទីលានប្រកួតនានា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ​លើកទី១២​ ឆ្នាំ២០២៣ បានចប់សព្វគ្រប់រៀបរយអស់ហើយ នៅសល់តែការតុបតែង ដើម្បីលើកសោភណ្ឌភាព​កន្លែង​ប្រកួតតែប៉ុណ្ណោះ,។ នេះជាការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រោយការ​ចុះត្រួត​ពិនិត្យ​ទីលានប្រកួត​ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)​ នាព្រឹកថ្ងៃទី១៩ ខែមេសា។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ពេលវេលាជិតមកដល់ហើយ ដូច្នេះគ្រប់​គណៈកម្មការក៏ដូចជាគ្រប់ផ្នែកនានា កំពុង​មហាញឹកមែនទែន ​ក្នុងការត្រួតពិនិត្យគ្រប់ផ្នែក គ្រប់​វិស័យទាំងអស់ ជាពិសេសគឺទីលានប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់​ ដើម្បីធានាឱ្យបានស្អាត អនាម័យ ព្រមទាំងត្រឹមត្រូវតាមស្តង់ដាអន្តរជាតិផងដែរ។ ជារួម គឺគ្រប់ទិសទីទាំងអស់ យើងបាន​ត្រួត​ពិនិត្យជាបន្តបន្ទាប់រួចរាល់ចប់សព្វគ្រប់អស់ហើយ ​ដោយនៅសល់តែការសម្អាតអនាម័យ តុបតែងស្លាកសញ្ញា ​និមិត្តសញ្ញា ​ឱ្យកាន់តែស្រស់ប្រិមប្រិយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះមានប្រទេសចំនួន១១​ចូលរួម​ប្រកួតប្រជែងលើប្រភេទកីឡាចំនួន៣៧ ស្មើនឹង ​៥៨១វិញ្ញាសា ដែលត្រូវបានអនុម័តដោយ​ក្រុម​ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ហើយព្រឹត្តិការណ៍​ស៊ីហ្គេមនេះ ​នឹងដំណើរការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ​សម្រាប់ក្រុមអត្តពលិកជនពិការ នឹង​ដំណើរការជាផ្លូវការពីថ្ងៃទី០៣​ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៣ប្រភេទ​កីឡា​ស្មើនឹង ៤៣១វិញ្ញាសា។ ចំពោះប្រតិភូកីឡាទាំង១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលត្រៀម​ចូលរួម​ប្រកួតប្រជែងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ​ជាប្រវត្តិសាស្ត្រលើកដំបូង នៅកម្ពុជានេះ មានចំនួនសរុប១២៤០៤នាក់។

អ្វីដែលកត់សម្គាល់កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រក្នុងស៊ីហ្គេមមិនធ្លាប់មានកន្លងមក​ ក្នុងនោះ ការ​សុំអគ្គិជ័យកីឡាពីព្រះអគ្គិអាទិទេព ​មិនឱ្យប្រទេសចូលរួមទាំងអស់បង់ថ្លៃចូលរួមប្រកួត មិនលក់​សិទ្ធផ្សាយ និងមិនលក់សំបុត្រគ្រប់ភេទកីឡាទាំងអស់ និងដង្ហែអគ្គិជ័យ​ និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមទៅ​ គ្រប់ប្រទេសអាស៊ាន។ កាលពីស៊ីហ្គេម ២០១៩ កម្ពុជាក៏បង្កើត​ប្រវត្តិសាស្ត្រាស៊ីហ្គេម ដែរដោយកីឡាករបាល់ទាត់ សៀង ចន្ធា ក្លាយជាកីឡាករបាល់ទាត់​ក្មេងបំផុត​ ស៊ុតបញ្ចូលទីលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិជាង៦០ឆ្នាំ៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm