កម្ពុជា-សហរដ្ឋអាមេរិក មានទំនាក់ទំនងគ្នាយ៉ាងល្អរឹងម៉ាំ និងរីកចម្រើនជាមួយគ្នាលើវិស័យវប្បធម៌

2023/04/19 10:03:01 pm        123

ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យ​ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

​ក្នុងជំនួបពិភាក្សាការងារនេះ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ ឯកឧត្តម Partrick Murphy បានជូនពរសារជាថ្មី ជូនដល់លោកជំទាវ រដ្ឋមន្រី្ត ក៏ដូចជាសហការីទាំងអស់ ដែលបានចូលរួមប្រជុំនាព្រឹកនេះ និងសូមសម្តែងការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏ល្អ ជាពិសេសកម្មវិធី​អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។ ជាដំបូងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្​តចំពោះ​កិច្ចសហប្រតិបតិ្តការ​លើវិស័យវប្បធម៌ រវាងកម្ពុជា-អាមេរិក លើកិច្ចការបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី។ ជាក់ស្តែងភាគីអាមេរិក បានជួយជួសជុលអភិរក្សប្រាសាទបុរាណនៅតំបន់អង្គរ ខេត្តសៀមរាប និង​អភិរក្សប្រាសាទ​បុរាណនៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ និងកិច្ចការងារផ្សេងៗទៀត ក្នុងការចូលរួមជួយក្នុង​ក្របខ័ណ្ឌរដ្ឋាភិបាល និងក្នុងក្របខ័ណ្ឌNGO ដែលបានជួយលើការងារផ្សេងៗ ជារួមកិច្ចសហការរវាងកម្ពុជា និង​សហរដ្ឋអាមេរិក លើវិស័យវប្បធម៌មានភាពរឹងមាំ និងរីកចម្រើន គួឱ្យកត់សម្គាល់។ លើសពីនេះ កម្ពុជា-អាមេរិក មានអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការដាក់កម្រិត ហាមប្រាមនូវការនាំចូលប្រភេទ វត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល ០៥ឆ្នាំ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយផ្តើមចេញពីអនុស្សារណៈខាងលើនេះ យើងបានធ្វើកិច្ចការងារជាច្រើន និងឃើញមានវត្ថុបុរាណច្រើន ដែលគេលួចពីកម្ពុជា អំឡុងពេលសង្រ្គាម ហើយក៏បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ គឺដោយសារកម្ពុជា មានកិច្ចសហប្រតិបតិ្តការជាមួយអាមេរិក តាមរយៈអនុស្សារណៈនេះ ក៏នឹងជួយដល់កម្ពុជា ក្នុងការប្រមែប្រមូលនូវវត្ថុបុរាណដែលត្រូវ​បានគេលួចទៅកាន់​បរទេសនោះ ត្រឡប់មកកម្ពុជាវិញផងដែរ។

ក្នុងជំនួបដដែលនេះលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម W. Partrick Murphy មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្តសុពលភាពឡើងវិញលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាស្តីពី «ការដាក់កម្រិត ហាមប្រាមនូវការនាំចូលប្រភេទ វត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល ០៥ឆ្នាំ ២០២៣-២០២៨ នាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានប្រគល់វត្ថុសិល្បៈបុរាណខ្មែរ ដើម្បីយក​មករក្សាទុកនៅសារមន្ទីរជាតិ មានចំនួន ៤៣ វត្ថុបុរាណ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm