ស្ថាប័នអប់រំដំបូងគេនៅកម្ពុជា ប្រកាសលក់មូលបត្រកម្មសិទ្ធិសាធារណៈជាផ្លូវការ

2023/04/19 10:18:09 pm        94

ភ្នំពេញ ៖ ក្រុមហ៊ុន ម៉េងលី ជេគួច អេដ្យូខេសិន បានរៀបចំកម្មវិធីរ៉ូដសូ ដើម្បីប្រកាសការបោះផ្សាយលក់មូលបត្រ​កម្មសិទ្ធិសាធារណៈលើកដំបូង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលដៅស្វែងរកថវិកា ដើម្បី​ពង្រីក​សាលាអន្តរទ្វីបអាមេរិកកាំង (AIS) ឲ្យឈានដល់ចំនួន ១៦០សាខា នៅទូទាំងប្រទេសកម្ពុជា។

​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ម.ក បានបញ្ជាក់ថា គោលដៅនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ខាងលើនេះ គឺដើម្បីបង្កើន​សេវាកម្មអប់រំឲ្យបានទូទាំងប្រទេស ទាំងកូនអ្នកមាន អ្នកក្រ អាចទទួលបានសេវាអប់រំពីសាលា ដោយចូលរួម​អភិវឌ្ឈន៍ និងគាំទ្រផ្សារមូលបត្រ ដែលជាសេនាធិការរបស់រដ្ឋាភិបាលឲ្យមានភាពរីកចម្រើន និងដើម្បីលើកស្ទួយ​សេដ្ឋកិច្ច និងការរីកចម្រើនផ្សារមូលបត្រកម្ពុជាដើម្បីបង្ហាញអ្នកវិនិយោគទូទាំងពិភពលោកថា សេដ្ឋកិច្ចកម្ពុជា​មានការរីកចម្រើនជារៀងរាល់ឆ្នាំ និងមានកំនើនខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងៗ។

គោលបំណងចម្បងរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលដាក់ចេញការបោះផ្សាយ​លក់មូលបត្រកម្មសិទ្ធិ​សាធារណៈនេះ ដើម្បីផ្សព្វផ្សាយសាលា និងអនុញ្ញាតឲ្យវិនិយោគិនទាំងឡាយ មានឱកាសក្លាយជាផ្នែក​មួយរបស់​ក្រុម​ហ៊ុនដ៏ធំមួយនេះ។

គិតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានភាសា និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង មានសិក្សានុសិស្សចំនួនជាង ២ម៉ឺន​នាក់ និងមានបុគ្គលិកសរុបចំនួន ២ ២០០នាក់ ជាមួយនឹងផែនការពង្រីកសាខាចំនួន១៦០ និងចំនួនសិស្សានុសិស្ស​កើនឡើងដល់ ៥០ ទៅ៧៥ម៉ឺននាក់ នាពេលេអនាគត។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យ​ស្នើ​សុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រ​កម្ពុជា​បានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា​ មានក្រុមហ៊ុនសរុបចំនួន ១៨ ក្នុងនោះ ក្រុមហ៊ុនចំនួនប្រាំបួន បានចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុនដែលនៅសល់បោះផ្សាយមូលបត្របំណុល។ ក្រុមហ៊ុនបានប្រមូលទុនពីទីផ្សារសរុបចំនួន ៣១៧ លានដុល្លារ៕ អត្ថបទ៖ ឈិត បូរ៉ាវី​


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm