Update៖ ហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរពេទ្យឯកជនទីក្រុងប៉េកាំង បានសម្លាប់អ្នកជំងឺយ៉ាងហោច ២៩នាក់

2023/04/19 11:46:15 pm        167

ក្រុមមន្រ្តីនិយាយថា អ្នកជំងឺយ៉ាងហោច ២៩នាក់ បានសម្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរពេទ្យឯកជនមួយកន្លែងស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យនេះ បានកើតឡើង ពេលដែលសម្ភារៈថ្នាំលាបមានចំហេះ បានឆាបឆេះឡើង អំឡុងពេលការងារជួសជុលកែលម្អនៅក្នុងមន្ទីរពេទ្យ ។  

សារព័ត៌មានរដ្ឋ រាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅមុនវេលាម៉ោង ១រសៀលថ្ងៃអង្គារ នៅជ្រុងខាងកើតនៃមន្ទីរពេទ្យ Beijing Changfeng ហើយវាត្រូវបានពន្លត់វិញនៅរយៈពេលកន្លះម៉ោងក្រោយមក  សារព័ត៌មាន Aljazeera Network រាយការណ៍ថា លោក Li Zongrong គឺជាចៅសង្កាត់រង Fengtai ស្ថិតនៅភាគខាងលិចទីក្រុងប៉េកាំង ជាកន្លែងដែលមន្ទីរពេទ្យស្ថិតនៅ បានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅរបស់លោក ពេលដែលលោកប្រកាសករណីស្លាប់កើនឡើងខ្ពស់ជាងមុននៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ។

សារព័ត៌មានផ្សេងទៀត រាយការណ៍ផងដែរថា ប្រធានមន្ទីរពេទ្យស្ថិតនៅក្នុងចំណោមអ្នកស្លាប់។  វីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញកម្រាលពួកចងតាមបង្អួច ជាកន្លែងដែលអ្នករស់រាន បានគេចចេញពីអណ្តាតភ្លើងដែលកំពុងឆាបឆេះ ។  

 រូបភាពវីដេអូឃ្លីបរបស់សាក្សីទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញមនុស្សម្នាក់ ប្រើប្រាស់កម្រាលពួកចងភ្ជាប់នឹងបង្អួច រួចសម្រូតខ្លួនចុះ ដើម្បីគេចចេញពីអណ្តាតភ្លើង ខណៈដែលមនុស្សម្នាក់ទៀត អង្គុយលើម៉ាស៊ីនត្រជាក់ ពេលដែលអណ្តាតភ្លើងកំពុងឆាបឆេះនៅក្នុងមន្ទីរពេទ្យ Beijing Changfeng ។  

អគ្គិភ័យនេះដែរ ស្ថិតក្នុងចំណោមអគ្គិភ័យសម្លាប់មនុស្សច្រើនបំផុតនៅទីក្រុងប៉េកាំង នារយៈពេល ២ទសវត្សរ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm