Man City អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL លើកដំបូង​ក្នុង​រយៈពេល ៥១​ឆ្នាំ​ រឺ​អត់​រង់ចាំ​យប់​នេះ​

2021/05/04 09:59:29 pm        190

​បាល់ទាត់៖ ​ជោគវាសនា​របស់​ក្រុមអង់គ្លេស Manchester City ថា​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League លើកដំបូង​ក្នុង​រយៈពេល ៥១​ឆ្នាំ​បាន​ រឺ​អត់​ត្រូវ​រង់ចាំ​យប់​នេះ​នៅ​ពេល​ទទួល​ភ្ញៀវ​ជើងឯក​បារាំង Paris Saint Germain ជើង​ទី២​។

​​បន្ទាប់ពី​នាំមុខ ២-១ ក្នុង​ជ័យជំនះ​នៅ​ទឹកដី​បារាំង Manchester City អ្នកចាត់ការ Pep Guardiola បាន​និយាយ​ថា មិន​ដែល​មាន​ពាក្យ​ថា​ងាយស្រួល​ឡើយ​ក្នុង​ជើង​ទី២ នៅ UCL មិន​អ្នក​នាំមុខ​ប៉ុន្មាន​គ្រាប់​ក៏ដោយ ក្រុម​របស់លោក​ត្រូវតែ​លេង​ដោយ​មិន​គិតថា​ មានរឿង​អ្វី​កើតឡើង​កាលពី​ជើង​ទី១ ទោះ​ចំណេញ​គ្រាប់​បាល់ ១គ្រាប់​ក៏ដោយ​។ ​Manchester City មិនមាន​បញ្ហា​របួស​អ្វី​ធំដុំ​ឡើយ បន្ទាប់ពី​លោក Pep Guardiola បាន​ទុកឲ្យ​កីឡាករ​សំខាន់ៗ​សម្រាក​ក្នុង​ជ័យជំនះ​កាលពី​ថ្ងៃ​សៅរ៍​លើ Crystal Palace ២-០ ដូចជា Ilkay Gundogan, Kevin de Bruyne, RiyadMahrez, Bernardo Silva, Kyle Walker, Ruben Dias និង Phil Foden ​ជាដើម​។

​​ងាក​មក Paris Saint Germain​ ដែល​ត្រូវការ​គ្រាប់​បាល់​ជា​ចាំបាច់​លើសពី ១គ្រាប់​កំពុងមាន​ការបារម្ភ​ថា​ខ្សែប្រយុទ្ធ Kylian Mbappe ​អាច​ចូល​លេង​បាន​រឺ​អត់ បន្ទាប់ពី​អវត្តមាន​កាលពី​ថ្ងៃ​សៅរ៍​នៅពេល PSG យកឈ្នះ RC Lens ដោយសារ​បញ្ហា​កំភួនជើង​។ ​Kylian Mbappe​ នៅ​ពេលនេះ​រកបាន ៣៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៣ប្រកួត​រដូវ​កាល​នេះ​ដែល​ក្នុងនោះ​មាន ៨ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១០ប្រកួត​នៅ Champions League​។​ ​រំលឹកថា ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​បារាំង​មិនដែល​ឡើង​វគ្គ​បន្ត​ឡើយ ​នៅ​ពេល​ចាញ់​ជើង​ទី១ ក្នុង​ទឹកដី​ខ្លួនឯង​។ ​Manchester City បើ​ឆ្លង​ផុតពី PSG យប់​នេះ​ពួកគេ​នឹង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ទ្វីបអឺរ៉ុប​ លើកដំបូង​ក្នុង​រយៈពេល ៥១ឆ្នាំ​តាំងពី​ឈ្នះ​ជើងឯក Cup Winner Cup ចុងក្រោយ​បំផុត​នៅ​ឆ្នាំ១៩៧០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        66
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        94
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm