សិល្បការិនីកាយសម្ព័ន្ធចិន បានធ្លាក់ស្លាប់អំឡុងពេលសម្តែងលើអាកាសជាមួយស្វាមី

2023/04/20 02:26:16 am        156

សិល្បការិនីកាយសម្ព័ន្ធចិនម្នាក់ បានធ្លាក់ស្លាប់ អំឡុងពេលសម្តែងតោងកំណាត់ខ្សែសូត្រលើអាកាសជាមួយស្វាមីរបស់នាង ជាហេតុធ្វើឲ្យមានការភ័យរន្ធត់ជាខ្លាំង និងការស្រែកបញ្ចេញកំហឹងនៅតាមបណ្តាញព័ត៌មានសង្គម ចំពោះកង្វះខាតវិធានការសុវត្ថិភាព។ 

នារីម្នាក់មានត្រកូលឈ្មោះ Sun បានធ្លាក់លើឆាក អំឡុងពេលសម្តែងតាមទម្លាប់នៅពាក់កណ្តាលអាកាសកាលពីថ្ងៃសៅរ៍ជាមួយស្វាមីរបស់នាង នៅក្នុងភូមិមួយកន្លែង ស្ថិតនៅជិតទីក្រុង Suzhou ក្នុងខេត្តភាគកណ្តាល Anhui។ 

 រដ្ឋបាលស្រុក Tongqiao និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក ។ 

រូបភាពវីដេអូឃ្លីបនៅលើអនឡាញ ឃើញគូស្វាមី-ភរិយា ត្រូវបានទាញឡើងយ៉ាងខ្ពស់ទៅលើអាកាស ដោយដងស្ទួច ពីលើឆាកកណ្តាលវាលដ៏ធំ ដោយនារីម្នាក់នោះតោងស្វាមីរបស់នាង ដែលដៃរបស់គាត់រុំខ្សៃពីរកំណាត់ដែលចងព្យួរនឹងដងស្ទួច។ 

 វីដេអូឃ្លីបនេះ បង្ហាញថា ពេលដែលពួកគេយោលនៅពាក់កណ្តាលអាកាស នារីម្នាក់នេះ បានរុំដៃរបស់នាងជុំវិញក្បាលប្តីរបស់នាង និងតោងគាត់ អំឡុងពេលសម្តែងប្តូរវេនគ្នា ។ ប៉ុន្តែនាងបានភ្លាត់ចំណាប់តោងដោយខ្លួនឯង និងធ្លាក់លើឆាក ធ្វើឲ្យមានការស្រែកយ៉ាងខ្លាំងពីក្រុមទស្សនិកជន ។ ស្វាមីរបស់នាង ព្យាយាមចាប់នាងដោយប្រើជើងរបស់គាត់ដែរ ប៉ុន្តែនៅតែមិនអាចជួយនាងបាន។ 

វីដេអូដ៏គួររន្ធត់នេះ បានធ្វើឲ្យសារព័ត៌មានសង្គមចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកប្រើប្រាស់ជាច្រើន បានចោទសួរថាតើហេតុអ្វីបានជានារីម្នាក់នេះ ពុំពាក់ខ្សែក្រវាត់សុវត្ថិភាព ហើយហេតុអ្វីបានជាគ្មានសំណាញ់សុវត្ថិភាព ឬពួកធ្លាក់នៅលើដី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm