
រដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់បានរងការបាញ់ប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃពុធ (១៩ មេសា) ទោះបីជាបទឈប់បាញ់រយៈពេល ២៤ ម៉ោងដែលបានព្រមព្រៀងកាលពីថ្ងៃ មុនទទួលរងសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ឈប់ការប្រយុទ្ធគ្នាដែលរុញឲ្យវិបត្តិមនុស្សធម៌ក៏ដោយ។
សំឡេងកាំភ្លើងបានបន្លឺឡើងក្នុងខ្សែវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍ Al-Arabiya Arab ពីតំបន់រដ្ឋធានី Khartoum នៅព្រឹកថ្ងៃពុធ ដោយមានការបាញ់ប្រហារប៉ុន្មាននាទីបន្ទាប់ពីការព្រមព្រៀងបទឈប់បាញ់គ្នានៅម៉ោង ៦ ល្ងាចថ្ងៃអង្គារ។
កងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាគូប្រជែងបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់គ្នាទៅវិញទៅមកពីបទមិនគោរពបទឈប់បាញ់នោះ។ ទីបញ្ជាការជាន់ខ្ពស់របស់កងទ័ពបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការដើម្បីការពាររដ្ឋធានី និងតំបន់ផ្សេងៗទៀត។
អង្គការសហប្រជាជាតិបានហៅការប្រយុទ្ធគ្នានេះថាជាមហន្តរាយមនុស្សធម៌ រួមទាំងការដួលរលំនៃប្រព័ន្ធសុខាភិបាលផងដែរ។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានផ្អាកប្រតិបត្តិការបន្ទាប់ពីបុគ្គលិករបស់ខ្លួនបីនាក់ត្រូវបានសម្លាប់។ មានមនុស្សយ៉ាងហោចណាស់ ១៨៥នាក់ បានសម្លាប់ក្នុងជម្លោះនេះ។
