ទីក្រុង​ដែ​ល្លី​អំពាវនាវ​សុំ​ជំនួយ​កងទ័ព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​ Covid-19

2021/05/04 10:35:21 pm        121

​ឥណ្ឌា​៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី​ដែ​ល្លីប្រទេស​ឥណ្ឌា បាន​អំពាវនាវ​សុំ​ជំនួយ​ពី​កងទ័ព ស្រប​ពេល​ដែល​ទីក្រុង​មួយ​នេះ​ពិបាក​ទប់ទល់​រលក​ទី​២ ​នៃ​ជំងឺ​ Covid-19​។​ មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​មួយ​នេះជួប​វិបត្តិ​ខ្លាំង ក្នុង​នោះ​គ្រែ​សង្គ្រោះ​បន្ទាន់​ពេញ​អស់ ហើយ​នឹង​ជួប​កង្វះខាត​ធ្ងន់ធ្ងរ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន។ រដ្ឋាភិបាល​ក្រុង​ដែ​ល្លី​ចង់​ឲ្យ​កងទ័ព​គ្រប់គ្រង​ទីតាំង​ព្យាបាល​អ្នកជំងឺ​ Covid-19 និង​អង្គភាព​ថែទាំ​សុខភាព។​

​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ករណី​ឆ្លង​ចាប់​តាំង​ពី​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​ Covid-19 បាន​កើន​ឡើង​ជិត ២០​លាន​នាក់។ ប្រទេស​មួយ​នេះ​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ៣០​ម៉ឺន​នាក់អស់​រយៈពេល​ជិត ២​សប្ដាហ៍​កន្លង​មក​នេះ ខណៈ​ដែល​ករណី​ស្លាប់កើន​ឡើង​ជាង ២២​ម៉ឺន​នាក់។​ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ករណី​ស្លាប់ និង​ករណី​ឆ្លង​ជំងឺ​ Covid-19​ ទំនង​ជា​មាន​ចំនួន​ខ្ពស់​ជាង​នេះ ដោយ​ពួកគេ​លើកឡើង​ពី​កង្វះខាត​ការ​ធ្វើ​តេស្តរ​កវី​រុស និង​អ្នកជំងឺ​ស្លាប់​នៅ​តាម​ផ្ទះ​ដោយ​មិន​បាន​ជួប​គ្រូពេទ្យ។​

​ទីក្រុង​ដែ​ល្លី​ដែល​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ រាយការណ៍​ករណី​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ជាង ៤០០​នាក់​នោះចង់​ឲ្យ​កងទ័ព​មើល​ការខុសត្រូវ ​ផ្នែក​ថែទាំ​សុខភាព​នៅ​ទីតាំង​អុកស៊ីសែន ដែល​​មាន​អ្នក​ជំងឺ​ប្រហែល ១​ម៉ឺន​នាក់ ហើយ​នឹង​អង្គភាព​ថែទាំ​ង​សុខភាព​ជាង ១​ពាន់​កន្លែង។​ ឥណ្ឌា​បាន​បញ្ជា​កង​ទ័ព​រួច​ហើយ​ឲ្យ​បញ្ជូន​អុកស៊ីសែន​ ដែល​បម្រុង​ទុក​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ដែល​ពេទ្យ​ទាហាន​ចូល​និវត្តន៍ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួយ​ផង​ដែរ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm