នគរបាលប្រចាំរដ្ឋបានិយាយកាលពីថ្ងៃពុធថា យុវជន៣នាក់ក្នុងរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក ត្រូវបាននាំទៅឃុំខ្លួន និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតក្នុងការបាញ់ប្រហារ កាលពីសប្ដាហ៍មុននៅពិធីខួបកំណើត"Sweet 16" birthday party ដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និង៣២នាក់រងរបួស។

លោកពលបាលត្រី Jeremy Burkett នៃទីភ្នាក់ងារអនុវត្តន៍ច្បាប់រដ្ឋអាឡាបាម៉ា បាននិយាយអំឡុង សន្និសីទសារព័ត៌មានថា ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ទីរ៉េក ម៉ាក់ខូឡូ (Ty Reik McCullough) វ័យ១៧ឆ្នាំ និងប្អូនប្រុសរបស់គេម្នាក់ទៀតឈ្មោះ ត្រាវីស ម៉ាក់ខូឡូ (Travis McCullough)វ័យ១៦ឆ្នាំ មកពីទីក្រុងទូសកេគី(Tuskegee) ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ និងបានចោទប្រកាន់៤ករណីពាក់ព័ន្ធមនុស្សឃាតដោយចេតនា។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយថា ទីភ្នាក់ងារនេះបាននិយាយប៉ុន្មានម៉ោងក្រោយមកថា ជនទី៣ត្រូវបានចាប់ខ្លួន។ យុវជនវ័យ២០ឆ្នាំ ឈ្មោះ វីលសុនឡាម៉ា ហីល ជេ អា (Wilson LaMar Hill Jr) មកពីតំបន់ អូប៊ន (Auburn) រដ្ឋអាឡាប៉ាម៉ា ត្រូវបានឃុំខ្លួនកាលពីរសៀលថ្ងៃពុធនិងបានរងការចោទប្រកាន់ចំនួន៤ករណីពាក់ព័ន្ធអំពើមនុស្សឃាតដោយចេតនា។
ការបាញ់ប្រហារកាលពីថ្ងៃសៅរ៍បានកើតឡើងនៅខ្លឹបរាំកម្សាន្ត Mahogany Masterpiece Dance Studio ក្នុងតំបន់ Dadeville ជាសហគមន៍មួយដែលមនុស្សប្រមាណ៣.២០០នាក់រស់នៅ ស្ថិតនៅចម្ងាយប្រហែលជាង៨០គីឡូម៉ែត្រភាគជាងជើងទីក្រុង Montgomery៕
