UN និយាយថា មានរបាយការណ៍ការវាយប្រហារ និងអំពើហិង្សាផ្លូវភេទលើបុគ្គលិកផ្តល់ជំនួយនៅស៊ូដង់

2023/04/20 05:30:20 pm        217

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិកផ្តល់ជំនួយមនុស្សធម៌ និងសម្ភារៈនានា កំពុងបន្តក្លាយជាគោលដៅនៅក្នុងប្រទេសស៊ូដង់ ហើយអង្គការសហប្រជាជាតិកំពុងទទួល​បានរបាយការណ៍អំពីការវាយប្រហារ និងអំពើហិង្សារំលោភបំពានផ្លូវភេទលើបុគ្គលិកផ្តល់ជំនួយ។

លោក Griffith បានសរសេរបង្ហោះនៅលើបណ្តាញ Twitter ដោយនិយាយថា ការិយាល័យជំនួយ​របស់អង្គការសហប្រជាជាតិនៅតំបន់ដាហ្វួរខាងត្បូង ក៏ត្រូវបានគេចូលយករបស់ផ្សេងៗ​កាលពីថ្ងៃចន្ទ ។

លោក Griffith បានបង្ហោះនៅលើបណ្តាញ Twitter ថា «ទង្វើនេះពុំអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់»។ អ្នកសារព័ត៌មានស៊ូដង់ខាងត្បូងម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ូដង់នឹងក្លាយជាអ្នកចាញ់ដ៏ធំបំផុតពីសង្គ្រាម ដែលមិនអាចមានអ្នកឈ្នះ ខណៈជម្លោះប្រដាប់អាវុធកំពុងតែបន្តរវាងក្រុមយោធាគូប្រជែងពីរក្រុមនៅក្នុងប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ថែមទៀត។

វិបត្តិនេះបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការមិនចុះសម្រុងគ្នាលើការដាក់បញ្ចូល​ក្រុម​យោធាប៉ារ៉ាដែលគេហៅថា កងកម្លាំងគាំទ្ររហ័ស (RSF) ចូលទៅក្នុងកងទ័ពជាតិរបស់​ប្រទេសស៊ូដង់ ជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅរកការគ្រប់គ្រងបែបជនស៊ីវិល។ យ៉ាងហោចណាស់មនុស្ស ២៧០ នាក់បានស្លាប់ និង ២,៦០០ នាក់បានរងរបួសនៅក្នុងជម្លោះនេះ។ ខណៈការប្រយុទ្ធបន្តអូសបន្លាយពេល ពលរដ្ឋនៅក្នុងរដ្ឋធានី Khartoum កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងក្នុងការទទួលបានទឹក ថាមពលប្រើប្រាស់ និងការផ្គត់ផ្គង់ជាមូលដ្ឋាន។ មនុស្សជាច្រើនកំពុងមើលឃើញការឡើងថ្លៃម្ហូបអាហារនៅលើទីផ្សារដែលស្ទើរតែគ្មានអ្វី ខណៈអ្នកមួយចំនួនមិនហ៊ានចេញក្រៅទាល់តែសោះ ដោយសារ អំពើហិង្សានៅតែបន្តកើត​មាននៅតាមដងផ្លូវជុំវិញពួកគេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm