ចំនួនប្រជាជនឥណ្ឌា៖ វិបត្តិការងារជំរុញមនុស្សរាប់លាននាក់ចូលទៅកាន់ទីក្រុងធំៗ

2023/04/20 05:39:04 pm        337

ប្រទេសឥណ្ឌា កំពុងស្ថិតក្នុងភាពតានតឹងនៃការផ្លាស់ប្តូរទីលំនៅដ៏ធំទៅកាន់ទីក្រុងនានា​របស់ប្រទេសនេះ ដែលជាការធ្វើចំណាកស្រុកពីទីជនបទទៅកាន់ទីក្រុងធំៗនានា ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ការរំខានផ្នែកប្រជាសាស្រ្តនេះ កំពុងកើតមានឡើង ខណៈប្រទេសនេះ ត្រូវបានកំណត់ថានឹងកើន​លើស​ប្រទេសចិនដែលក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅ​លើពិភពលោក​ជា​ផែនការរបស់អង្គការសហប្រជាជាតិ ដែលនឹងកើតឡើងនៅពាក់កណ្តាលឆ្នាំនេះ។

អ្នកជំនាញ និយាយថា ស្ថានភាពថ្មីរបស់ប្រទេសឥណ្ឌា បង្ហាញពីការបែងចែក​ប្រជាសាស្រ្តរបស់​ខ្លួនជាប្រទេសដែលមានចំនួនកម្មករវ័យក្មេងច្រើនជាងគេ ប៉ុន្តែក៏ជាបញ្ហាប្រឈមធំបំផុតរបស់​ប្រទេសផងដែរ ​ចំពោះការបង្កើតការងារគ្រប់គ្រាន់សម្រាប់ពួកគេ។ នោះហើយជាអ្វីដែលកំពុងជំរុញឱ្យមានការធ្វើចំណាកស្រុក ខណៈប្រជាជនពុំមានប្រាក់គ្រប់គ្រាន់​នៅក្នុងភូមិឋាន ដូច្នេះពួកគេកំពុងចាកចេញពីទីជនបទដោយមនុស្សរាប់លាននាក់ ត្រូវបានជំរុញ​ដោយក្តីសង្ឃឹម និងភាពអស់សង្ឃឹមក្នុងការស្វែងរកឱកាសកាន់តែប្រសើរនៅក្នុងទីក្រុងធំ។ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងទីក្រុង Mumbai របស់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ ភាពច្របូកច្របល់របស់យុវជនវ័យក្មេងជាច្រើននាក់បានកើនឡើងជាបន្តបន្ទាប់ ខណៈនគរបាល​បានគ្រវី​ដំបងនិងអំពាវនាវឱ្យមានសណ្តាប់ធ្នាប់។ បេក្ខជនច្រើននាក់បានមកពីទូទាំងរដ្ឋដើម្បីស្វែងរកកន្លែងដែលចង់បានចូល​បម្រើការក្នុងកម្លាំង​នគរបាល។ ការប្រកួតប្រជែងមានភាពស្វិតស្វាញដែលមានបេក្ខជនចំនួន ៦៥ ម៉ឺននាក់ និងមានមុខតំណែងត្រឹមតែ ៨ ០០០ ប៉ុណ្ណោះ។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការតាមដានសេដ្ឋកិច្ចឥណ្ឌា (CMIE) ជាស្ថាប័នឯករាជ្យ បាន​ឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងរីកចម្រើនក្នុងល្បឿនយ៉ាងលឿន ដោយបង្កើតទីផ្សារដ៏​ធំមួយ​សម្រាប់ពិភពលោក។ ប៉ុន្តែអត្រាអ្នកអត់ការងារធ្វើរបស់ប្រទេសមានកម្រិតខ្ពស់ដល់ទៅ ៨% ។

ទិន្នន័យចេញផ្សាយកាលពីថ្ងៃពុធដោយអង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសឥណ្ឌា កំពុងត្រៀមកើនលើសចំនួនប្រជាជននៅប្រទេសចិន ជាប្រទេសមានប្រជាជនច្រើនជាងគេលើ​ពិភពលោក ដែលនឹងមានប្រជាជនលើសជិត ៣ លាននាក់ច្រើនជាងប្រទេសជិតខាងនៅ​ពាក់កណ្តាលឆ្នាំនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm