ក្រសួង​ព័ត៌មាន​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​អស់​កុំ​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​«តំបន់​ក្រហម»

2021/05/04 10:47:33 pm        393

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ទាំង​អស់ កុំ​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​«តំបន់​ក្រហម» ដែល​ជាតំបន់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ពី​ការ​ហាម​ឃាត់​បែប​នេះ​នៅ​ក្នុង​​សេចក្ដី​ជូន​ដំណឹង​មួយ​ចេញ​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​បរទេស​មួយ​ចំនួន បាន​ចុះ​យក​ព័ត៌មាន និង​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​នានា​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល។

ក្រសួង​បញ្ជាក់​ទៀត​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ផ្ទាល់ និង​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាក់​ទង​នឹង​បច្ចេកទេស​សុខាភិបាល​នោះ​ឡើយ។

ក្រសួង​បញ្ជាក់​ថា ការ​ផ្សាយ​ផ្ទាល់ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​បែប​នេះ បង្ក​ឱ្យ​មហាជន«​យល់​ច្រឡំ» និង​«ភាព​ជ្រួល​ច្របល់​ក្នុង​សង្គម» ហើយ​​ប្រឈមមុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

​បញ្ជាក់​ថា៖ «ដើម្បី​រក្សា​សុវត្ថិភាព​សង្គម និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ទៅ​ក្នុង​សហគមន៍ ក្រសួង​ព័ត៌មាន​សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់ បញ្ឈប់​រាល់​សកម្មភាព​ខាង​លើ​នេះ»។

ក្រសួង​ព័ត៌មាន​ព្រមាន​ថា ប្រសិន​បើ​អ្នក​សារព័ត៌មាន​នៅ​តែ​បំពាន​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ ពួកគេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
2026/09/04 05:10:32 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
2026/09/04 04:44:15 pm        1
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
2026/09/04 04:38:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេក្រុមកម្មករនេប៉ាល់ដែលត្រូវបានជួយសង្រ្គោះនិយាយថា លោកនៅក្រោយគេ ដើម្បីជួយអ្នកផ្សេងទៀត

2026/09/04 05:43:04 pm
​សំណើថវិការបស់​​ជប៉ុន ហក់​ដល់កម្រិតសម័យកាលជំងឺរាតត្បាត ក្រោមរដ្ឋាភិបាល​លោកស្រី​ Takaichi
2026/09/04 05:40:16 pm
​មេដឹកនាំអាហ្សង់ទីន​សន្យា​ដាក់ទណ្ឌកម្មកាន់តែ​តឹងរ៉ឹង និងជំរុញសមត្ថភាព​​ការពារ ជុំវិញ​បញ្ហាខួង​ប្រេង
2026/09/04 05:38:38 pm
​ព្យុះទីហ្វុង Saudel នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅ​តំបន់ឆ្នេររបស់ចិន
2026/09/04 05:26:33 pm
​លោក Trump បញ្ជាក់​ថា អង់គ្លេសស្ថិតលើមាត់ជ្រោះ​មហន្តរាយ ដោយលើកពីក្ដី​បារម្ភ អំពី​អន្តោប្រវេសន៍ និងថាមពល
2026/09/04 05:24:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm