មួយឆ្នាំៗខេត្តត្បូងឃ្មុំ អាចរកចំណូលបានជាង១២០លានដុល្លារ ពីដំណាំកៅស៊ូ

2023/04/20 06:01:56 pm        263

ភ្នំពេញ៖ ឯកឧត្តម ជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា យ៉ាងហោចណាស់ ក្នុងមួយឆ្នាំៗខេត្តត្បូងឃ្មុំ អាចរកចំណូលបានប្រមាណ១២០លានដុល្លារ ពីដំណាំកៅស៊ូ ខណៈខេត្តមួយនេះ ក៏មានដំណាំដ៏មានសក្កានុពលមួយចំនួនទៀត ដូចជាស្វាយចន្ទី ដំឡូមី ស្រូវ ស្វាយកែវរមៀត និងម្រេចជាដើម ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តត្បូងឃ្មុំក៏ មានសក្ដានុពលផង​ដែរ​លើវិស័យកសិកម្ម ក៏ដូចជាច្រកមួយក្នុងការដោះដូរពាណិជ្ជកម្ម​ជាមួយប្រទេសជិតខាត និងអាចរកចំណូលចូលជាតិជារៀងរាល់ឆ្នាំ តាមរយៈពន្ធគយជាដើម ។

ឯកឧត្តមបានបន្តថា ក្នុងចំណោមដំណាំមានសក្ដានុពលនានា ខេត្តត្បូងឃ្មុំ មានដំណាំកៅស៊ូ រហូតដល់ជាង ៨ម៉ឺនហិកតា ក្នុងនោះជាលក្ខណៈក្រុមហ៊ុនចំនួនជិត ៣ម៉ឺនហិកតា និង​លក្ខណៈគ្រួសារជាង ៥ម៉ឺនហិកតា ដែលមួយឆ្នាំៗអាចរកចំណូលបានមិនតិចជាង ១២០លានដុល្លារនោះទេ ។

ឯកឧត្តម ជាម ច័ន្ធសោភ័ណ បានបន្ថែមថា ក្រៅពីនេះ ខេត្តក៏មានដំណាំអទិភាពផ្សេងទៀត ដូចជា ដំឡូមីចំនួនជាង ៥ម៉ឺនហិកតា ដែលអាចប្រមូលផលបានលើស ១លានតោន ដោយផលមួយចំនួន ត្រូវបានកែច្នៃក្នុងស្រុក និងមួយចំនួនទៀត ក៏បាននាំទៅលក់នៅក្រៅប្រទេស ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ចំពោះដំណាំស្វាយចន្ទីមានជិត ៩ពាន់ហិកតា ដោយប្រមូលផលក្នុងមួយឆ្នាំៗ លើសពី ១ម៉ឺនតោន ហើយក្នុងខេត្តក៏មានរោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទី និងមួយឆ្នាំអាចនាំចេញបានប្រមាណ ៣ ទៅ៤ពាន់តោន ។

គួរបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានការដាំដំណាំពោតក្រហមជាង ១ម៉ឺនហិកតា, ម្រេចជាង ៣ពាន់ហិកតា មួយឆ្នាំៗអាចប្រមូលផលបានជាង ៨ពាន់តោន, ស្វាយកែវរមៀតជាង ២ពាន់ហិកតា ដំណាំស្រូវជាង ៨ម៉ឺន ៨ពាន់ហិកតា ដោយលក់ចេញក្រៅបានជាង ១៨លានដុល្លារ, ក្រៅពីនេះ ក៏មានដំណាំរួមផ្សំ ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ដំណាំឈើហូបផ្លែប្រចាំរដូវជាដើម ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm