ប្រធានាធិបតីបារាំង ត្រូវបានរំខានដោយក្រុមមនុស្សដែលមានកំហឹងចំពោះកំណែទម្រង់សោធននិវត្តន៍

2023/04/20 07:50:45 pm        70

បារាំង៖ ពេលនៅប្រធានាធិបតីបារាំង ដើរលំហែនៅក្នុងចំណោមសាធារណជន ដែលគេបានហៅថា «ការជះទឹកលើហ្វូងមនុស្ស»។ លោក Emmanuel Macron បានទទឹកខ្លួនត្រជាក់យ៉ាងខ្លាំងកាលពីថ្ងៃពុធ។ ស្របពេលមានអ្នកបង្កការរំខានដ៏ក្លាហានស្រែកឱ្យលោកលាលែងពីតំណែង មេដឹកនាំបារាំង បានបង្ហាញពីភាពមិនចុះញ៉មរបស់ខ្លួនជាការប៉ះប៉ូវខូចខាតដែលបានធ្វើចំពោះតំណែងប្រធានាធិបតីរបស់លោកព្រោះតែការរុញកែទម្រង់សោធននិវត្តន៍ដែលពុំមានការគាំទ្រលើសលប់ឲ្យសម្រេចគោលដៅ ដោយព្រមទទួលយកការជះទឹកពីហ្វូងមនុស្សជាលើកដំបូង ចាប់តាំងពីលោកបានអនុម័តច្បាប់កាលពីសប្តាហ៍មុន។ ដំណើរទស្សនកិច្ចទៅកាន់ភាគខាងកើតប្រទេសបារាំង នៅជិតព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ជាផ្នែកមួយនៃកិច្ចខិតខំថ្មីដោយលោក Macron និងរដ្ឋាភិបាលរបស់លោក ដើម្បីធ្វើឲ្យកំហឹងដែលបណ្តាលមកពីការផ្លាស់ប្តូរសោធននិវត្តន៍ឲ្យនៅពីក្រោយលោក។

ការដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំ បាន បណ្តាលឲ្យមានការតវ៉ារយៈពេលមួយខែមកនេះនៅក្នុងប្រទេសបារាំង។ បរិយាកាសដ៏អ៊ូអរនៃការមិនសប្បាយចិត្ត គំរាមកំហែងដល់សមត្ថភាពរបស់លោក Macron ក្នុងការទទួលគោលនយោបាយតាមផែនការមួយចំនួនផ្សេងទៀតក្នុងរយៈពេល ៤ ឆ្នាំដែលនៅសល់នៃអាណត្តិទីពីរ និងចុងក្រោយរបស់លោក។ លោកបានឃើញផ្ទាល់ភ្នែកពីរបៀបដែលពលរដ្ឋមិនសប្បាយចិត្តយ៉ាងណា នៅពេលដែលលោកបានចូលមកក្នុងចំណោមហ្វូងមនុស្សក្នុងទីក្រុង Selesat។

បុរសម្នាក់ដែលចាប់ដៃលោក មិនព្រមលែង ហើយបានប្រាប់លោក Macron ថារដ្ឋាភិបាលរបស់លោក«ពុករលួយ» ជាការអះអាងដែល លោក Macron បានបដិសេធភ្លាមៗ។ បុរសនេះនិយាយថា អ្នកនឹងដួលរលំឆាប់ៗ អ្នកនឹងមើលឃើញ។ ដោយធ្វើការតាមផ្លូវរបស់លោកជាមួយហ្វូងមនុស្ស ដែលត្រូវបានរារាំងដោយរបាំងដែក លោក Macron បានប្រកែកចំពោះកំណែទម្រង់សោធននិវត្តន៍របស់លោក ប៉ុន្តែក៏ទទួលស្គាល់ថាវា «មិនទទួលបានការគាំទ្រលើសលប់នោះទេ» ។ លោកនិយាយថា «វាមិនធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្ត ក្នុងការធ្វើការកាន់តែយូរនោះទេ»៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        690
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        406
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm