រដ្ឋមន្រ្តីកសិកម្ម មានផែនការកសាងមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ខាងផ្នែកចំណីអាហារ

2023/04/20 10:04:08 pm        93

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានបើកប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិកា​របស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរ​ពិសោធន៍​កម្រិតស្តង់ដារ​អន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយ​ទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ ដែលចាំបាច់ណាស់ក្នុងការផ្តល់សេវាសាធារណៈជូន​ប្រជាជននៅទូទាំងប្រទេស។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជូនអង្គប្រជុំបន្ថែមថា គម្រោងមន្ទីរពិសោធន៍ថ្មីស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយ​បញ្ចៀស​ហានិភ័យ​ក្នុងករណីមានបញ្ហាណាមួយ​ដែល​អាចប៉ះពាល់ដល់ទីប្រជុំជន។

ទាក់ទងនឹងការងារនេះ ឯកឧត្តម បានណែនាំអង្គប្រជុំ​ ឲ្យយកចិត្តទុកដាក់​ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ​ចំណេះដឹង​ និងការចំណាយផ្សេងៗ ដើម្បីធានា​ដល់ដំណើរ​ការ​ប្រព្រឹត្តទៅ​បានល្អប្រសើរ ​និងជាមន្ទីរពិសោធន៍លើវិស័យកសិកម្ម។

ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅបានរលូន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអង្គប្រជុំធ្វើការបង្កើត​ក្រុមការងារ​មួយ ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ ដើម្បីពិនិត្យមើលលើ ​បញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍ ​សម្ភារៈ និងធនធានមនុស្ស ​ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

ចំណែកការចំណាយ ​ត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព ​និងនិរន្តរភាពការធ្វើពិសោធន៍។

មួយវិញទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស ​និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm