WB៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក

2023/04/20 10:12:10 pm        270

ភ្នំពេញ៖ យោងតាមធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោម​ប្រទេស​មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក ​ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើងវិញនៅឆ្នាំ២០២២ ហើយការងើបឡើងវិញនៃវិស័យសេវាកម្ម កំពុងមានភាពកាន់តែ​ស្វាហាប់ ភាគច្រើនតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣នេះ។

ធនាគារពិភពលោក បានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជា​មានការលូតលាស់ផ្នែកសេដ្ឋកិច្ច​គួរ​ឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរ​ទសវត្សរ៍​ មុននឹងមានការវាយលុកពីសំណាក់​ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ​ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប​នៅក្នុងឆ្នាំ២០១៥ កម្ពុជា​បានកំណត់គោលដៅរបស់ខ្លួនក្នុងការឈានទៅសម្រេច​ឱ្យបាននូវឋានៈជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដោយសារការនាំចេញ​សំលៀកបំពាក់ និង​វិស័យ​ទេសចរណ៍ ​សេដ្ឋកិច្ចរបស់កម្ពុជា ​មានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧ ភាគរយ ពីចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលជាអត្រាមួយធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោម​ប្រទេសដែលមាន​សេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងរយៈពេលនោះ។

ធនាគារពិភពលោកបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ​បានបន្តងើបឡើងវិញ​នៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យ​សេវា​កម្មកំពុងមាន​ភាពកាន់​តែស្វាហាប់ ភាគច្រើន​ដោយតម្រូវការរបស់​អ្នក​ប្រើប្រាស់កើនឡើង។

បើតាមធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៣ ​សេដ្ឋកិច្ចត្រូវបាន​ព្យាករថាមានកំណើនដល់ ៥,២ ភាគរយ។ ​ជាមួយគ្នានេះ ទៅមុខទៀតក៏អាចនៅមានហានិភ័យខ្លះដែរ ដូចជា​ការធ្លាក់ចុះគួរឱ្យកត់​សម្គាល់​នៃតម្រូវការនៅបរទេស, ការរឹតបន្តឹងកាន់តែខ្លាំង​នៃ​ផ្នែក​ហិរញ្ញវត្ថុ​សកល ​និង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​សាជាថ្មី។

ផ្ទុយទៅវិញ ​ការបើកដំណើរការឡើងវិញ​នៃសេដ្ឋកិច្ចប្រទេសចិន​ គឺ​ជា​ឱកាសមួយ​សម្រាប់​កម្ពុជា​ក្នុងការជំរុញ​ឧស្សាហកម្មធ្វើដំណើរ​ និងទេសចរណ៍របស់ខ្លួន ​និង​ទាក់ទាញ​ការ​វិនិយោគបរទេស​ចូលប្រទេស៕អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm