អាមេរិកដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ដោយមានគោលដៅលើបណ្តាញផ្គត់ផ្គង់គ្រឿងបង្គុំយានដ្រូន

2023/04/20 10:30:08 pm        52

អាមេរិក ៖ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​បុគ្គល​ម្នាក់ និង​​អង្គភាព​​អាជីវកម្ម ៦កន្លែង ដែល​ជា​បណ្ដាញ​ផ្គត់ផ្គង់​គ្រឿង​បង្គំ​ខាង​យោធា រួម​ទាំង​គ្រឿង​បង្គំ​ប្រើប្រាស់​សម្រាប់​យាន​ដ្រូន​ផង​ដែរ ។

គោលដៅទណ្ឌកម្មនេះ រួមទាំងលោក Mehdi Khoshghadam ដែលជាប្រធានគ្រប់គ្រងក្រុមហ៊ុន Pardazan ​System Namad Arman (PASNA)របស់អ៊ីរ៉ង់ ។

ក្រសួងរតនាគារអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Khoshghadam ប្រើប្រាស់​ក្រុមហ៊ុន​បង្កើត​ថ្មី ក្នុង​គោលបំណង​បញ្ចៀសទណ្ឌកម្ម សេចក្តី​ប្រកាស​ទណ្ឌកម្ម​របស់​រតនាគារ​អាមេរិក និយាយថា ដោយប្រើប្រាស់​ក្រុមហ៊ុន​បង្កើតថ្មីជាច្រើន លោក Khoshghadam បានព្យាយាម​ស្វែងរកគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗ​គ្នាពីក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេសដែលមានមូលដ្ឋានសំខាន់នៅសាធារណរដ្ឋប្រជាមានិតចិន ។

យោងតាមការអះអាងរបស់ក្រសួងរតនាគារ បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន Amv AJ Nilgoun Bushehr Co. និងក្រុមហ៊ុន PASNA International ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ។

លោក Brian E. Nelson គឺជាអនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកចារកម្មហិរញ្ញវត្ថុ និងភេរវកម្ម និយាយថា បណ្តាញ​ដែលរងទណ្ឌកម្មនៅថ្ងៃនេះ បានផ្គត់ផ្គង់ទំនិញ និងបច្ចេកវិទ្យាសម្រាប់​រដ្ឋាភិបាលអ៊ីរ៉ង់ និងឧស្សាហកម្ម​ការពារជាតិ​របស់ពួកគេ ហើយនិងកម្មវិធីយានដ្រូន UAV ។ រតនាគារអាមេរិក នឹងបន្តពង្រឹងទណ្ឌកម្មប្រឆាំង​នឹងកិច្ចខិតខំផ្គត់ផ្គង់​យោធាអ៊ីរ៉ង់ ដែលរួម​ចំណែកធ្វើឲ្យមានអសន្តិសុខក្នុងតំបន់ និងអស្ថិរភាពនៅលើសកលលោក ៕ ដោយ ៖ សារ៉ាត់




អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm