មន្ទីរបច្ចកោណឲ្យដឹងថារដ្ឋាភិបាលអាមេរិកនឹងបន្តតាមដានករណីថាសហោះដ៏មានសក្តានុពលជាង ៦៥០ករណី

2023/04/20 10:38:54 pm        98

អាមេរិក ៖ យោងតាមការអះអាងរបស់ប្រធានការិយាល័យ All-domain Anomaly Resolution នៃមន្ទីរបច្ចកោណ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តតាមដានករណីថាសហោះ(UFO)ដ៏មានសក្តានុពលជាង ៦៥០ករណី ។ 

លោក Kirkpatrick បាននិយាយប្រាប់អនុគណៈកម្មាធិការយោធសេវាព្រឹទ្ធសភាកាលពីថ្ងៃពុធថា ចំនួនករណីថា​ស​ហោះ​ ទទួលបានពីរបាយការណ៍ចំនួន៣៥០ ដោយយោងទៅលើរបាយការណ៍ចារកម្មដែលអាចផ្សព្វផ្សាយបា​នជា​ទូទៅពាក់ព័ន្ធនឹងបាតុភូតអាកាសគ្មានអត្តសញ្ញាណពិតប្រាកដឬថាសហោះ​ ដែលត្រូវបាន​បញ្ចេញកាល​ពីដើមឆ្នាំ​នេះ ។ 

លោក Kirkpatrick និយាយថា នៅក្នុងចំណោមករណីថាសហោះជាង ៦៥០ករណី ពួកយើងបាន​កំណត់អាទិភាព​ប្រហែលពាក់កណ្តាលនៃពួកវាថាមានតម្លៃគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយបច្ចុប្បន្នពួកយើងត្រូវតែលម្អិតពីវា ហើយ​និង​ត្រូវលម្អិតថាតើចំនួនប៉ុន្មាននៃពួកវា ដែលជាទិន្នន័យពិតប្រាកដ? 

លោក Kirkpatrick បញ្ជាក់ប្រាប់ក្រុមតំណាងរាស្រ្តពីវិធីដែលការិយាល័យរបស់លោកជួយមន្ទីរបច្ចកោណ និង​សហគមន៍​ចារកម្ម ក្នុងការកំណត់បច្ចេកវិទ្យាបរទេសលេចធ្លោ រួមទាំងតួនាទីរបស់លោក​ក្នុងការជួយកំណត់​អត្តសញ្ញាណបាឡុងឈ្លបការណ៍រយៈកម្ពស់ខ្ពស់របស់ចិន ដែលបានហោះរំលងដែនអាកាសសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ។ 

លោកបានបញ្ចេញវីដេអូករណីថាសហោះ ២ករណី ដែលត្រូវបានបញ្ចេញផ្សព្វផ្សាយ ក្នុងនោះករណីថាសហោះមួយ ត្រូវបានស្រាយបំភ្លឺ ហើយករណីមួយទៀត ពុំត្រូវបានស្រាយបំភ្លឺនោះទេ ។ 

វីដេអូទី ១ឃើញវត្ថុតូចមួយដែលហោះឆ្លងកាត់អេក្រង់កាមេរ៉ាយានដ្រូន MQ-9 នៅតំបន់មជ្ឈិមបូព៌ា កាលពីឆ្នាំ ២០២២ ។ កាមេរ៉ាយានដ្រូន បានតាមចាប់យករូបភាពវត្ថុពេលដែលវាហោះឆ្លងកាត់ផ្ទៃមេឃ ហោះចូល និង​ហោះចេញកញ្ចក់អេក្រង់ ។ 

លោក Kirkpatrick បានពន្យល់ថា ករណីមួយនេះ មិនត្រូវបានស្រាយបំភ្លឺនោះទេ ដោយសារតែវាពុំមាន​ភស្តុតាង​អ្វីទៀតក្រៅពីវីដេអូ ។ លោកថា យើងមិនអាចបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់លាស់នោះទេ ដោយសារតែ​វាផ្អែកលើតែវីដេអូ ហើយលោកសង្ឃឹមថា ពេលដែលទិន្នន័យជាច្រើនទៀត ត្រូវប្រមូលបានលើរឿងរ៉ាវទាំងអស់នេះ គំរូអាចនឹងបញ្ចេញផ្សព្វផ្សាយដើម្បីជួយពន្យល់ករណីថាសហោះដែលពុំត្រូវបានស្រាយបំភ្លឺមួយនេះ ។ 

នៅក្នុងវីដេអូទី ២ ដែលថតបានពីតំបន់អាស៊ីខាងត្បូងកាលពីដើមឆ្នាំនេះ ឃើញវត្ថុហោះឆ្លងកាត់យានដ្រូន MQ-9 ២គ្រឿង ដែលរួមទាំងយានដ្រូនមួយគ្រឿងថតបានវីដេអូ ឃើញមានដានផ្លូវហោះនៅពីក្រោយវា ដែលលោក Kirkpatrickនិយាយថា វាពិតជាចម្លែក ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm