សម្តេច ទៀ បាញ់ អំពាវនាវកងទ័ពបន្តចូលរួមឱ្យសកម្មលើកិច្ចការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/04/20 10:56:15 pm        227

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអំពាវនាវដល់កងទ័ពទាំងអស់បន្តចូលរួមកាន់តែសកម្មបន្ថែមទៀត ជាមួយក្រសួងស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើជាអធិបតីភាព ​ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ​សម្តេចពិជ័យ សេនា ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាបានទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំមកហើយ ​ចំពោះការធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ដូច្នេះត្រូវ​តែរួមគ្នា​ធ្វើកិច្ចការនេះប្រកបដោយ​ភាព​រលូន​ និងត្រូវតែ ធ្វើការ​តុបតែង​រៀបចំ​ឲ្យបានល្អឲ្យ​សម​ជាម្ចាស់ផ្ទះ ​ដែលនឹងត្រូវធ្វើការទទួលភ្ញៀវនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា​ រហូតមកដល់ពេលនេះនៅសល់តែ១៥ ថ្ងៃទៀត​ប៉ុណ្ណោះ​នឹងដល់ថ្ងៃរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ​លើកទី៣២ និងនៅសល់តែ៤៤ថ្ងៃទៀត​ ដល់ថ្ងៃ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

សម្ដេច ស្នើប្រធានស្ថាប័ន ​មេបញ្ជាការ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃកង​យោធពល​ខេមរភូមិន្ទ ​ចូលរួមគាំទ្រដល់កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ​នូវព្រឹត្តិការណ៍ខាងលើនេះ តាម​រយៈការរៀបចំ​តាក់តែង ធ្វើអនាម័យអង្គភាព​ កន្លែងធ្វើការ​ ផ្ទះ​សម្បែង​ឲ្យ ​មានបរិស្ថានស្អាត ផា​សុខភាព ​មាន​ភាព​ញញឹម​ រាក់ទាក់ ទប់ស្កាត់ការប្រព្រឹត្តគ្រឿងញៀន ​និងអនុវត្តតាម ពាក្យ ស្លោក«ប្រជាជនម្នាក់ លេងកីឡាមួយមុខ» និង«កីឡារស់ក្នុងសន្តិភាព»៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm