កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅចុះហត្ថលេខានាពេលឆាប់ៗនេះ

2023/04/20 11:24:03 pm        467

ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលឆាប់ៗ ខាងមុខនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ​ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យ​លទ្ធផល​នៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង​បានផ្តល់គោលការណ៍ណែនាំ ​លើកិច្ចការមួយចំនួនដល់ក្រុមការងារ ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​ការ​ចរចា​បន្តនាពេលអនាគត ។

កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកភាពជាដៃគូសេដ្ឋកិច្ច តាមរយៈការ​បង្កើន​ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ​និងការវិនិយោគទ្វេភាគី ដើម្បីឧត្តមប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសង្គមស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ និងចក្ខុវិស័យកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

កិច្ចព្រមព្រៀងបានចែកចេញជា១៨ ជំពូក, ២៨៤ មាត្រា និង ១២ ឧបសម្ព័ន្ធ​ក្នុងនោះ​មានដាក់​បញ្ចូល​នូវ​សមាសធាតុមួយចំនួន ​ដែលនឹងផ្តល់បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​បច្ចេកវិទ្យា នវានុវត្តន៍ ​សម្រាប់ឧស្សាហកម្ម ​និងសេវាកម្មផងដែរ ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​ នឹងកា្លយជា​សមិទ្ធផល​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគីថ្មី​បន្ថែមទៀតជូនជាតិ ​ស្របតាម​យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល​ ក្នុងការធ្វើពិពិធកម្ម​ទីផ្សារ​នាំចេញ ​និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច ​កម្ពុជា​ទៅក្នុងសេដ្ឋកិច្ចតំបន់ពិភពលោក និង​ពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា ។

ចំពោះការវិនិយោគ, កិច្ចព្រមព្រៀងនេះ ​នឹងចូលរួមចំណែកក្នុងការទាក់ទាញ​វិនិយោគថ្មីៗ​បន្ថែម​ទៀតមកកម្ពុជា​ ដែលនឹងបង្កើតការងារថ្មីបន្ថែមជូន​ប្រជាពលរដ្ឋ ។ ​កត្តា​ទាំងនេះ នឹង​ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​ និងទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ​ក៏ដូចជា​ពន្លឿន​ដំណើរការ​នៃការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុងតំបន់ ​និង​សកលលោក ​និង​គាំទ្រ​ដល់​ដំណើរការ​ចាកចេញ​របស់កម្ពុជា ​ពីប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm