អភិបាលខេត្ត​កណ្ដាល​ ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​ឱ្យបាន​លឿន​តាម​ផែនការ​

2023/04/20 11:58:42 pm        386

​កណ្ដាល​៖ អភិបាលខេត្ត​កណ្ដាល បាន​ស្នើឱ្យ​អភិបាលក្រុង​-​ស្រុក និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​គ្នា​ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្ត​ក​នេះ ឱ្យ​បាន​ចប់​តាម​ផែនការ។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី មន្ត្រី​ជាប់កិច្ចសន្យា អ្នក​ស្ម័​គ​ចិត្ត​លើ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូទាំង​ខេត្ត​កណ្ដាល កាលពី​ម្សិលមិញ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ បាន​លើក​ឡើងថា​ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ គឺ​ធានាបាន​នូវ​ឋានៈ​ពេញលេញ​ជា​កម្មសិទ្ធិករ​ស្របច្បាប់​លើដី​ធ្លី កាត់បន្ថយ និង​លុបបំបាត់​វិវាទ​ដីធ្លី។ ការ​មានកម្ម​សិទ្ធិ​ស្រប ច្បាប់ ជា​កម្លាំង​ចលករ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។​

​ឯកឧត្ដម បាន​រំលឹក​អភិបាលក្រុង​-​ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពិសេស​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​បន្ត​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​ពលរដ្ឋ ដី​រដ្ឋ ដី​សាធារណៈ​របស់​រដ្ឋ ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធានា​នូវ​សុវត្ថិភាព​ នៃ​ការកាន់កាប់​ដីធ្លី ដែលជា​ទុន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ សម្រាប់​រស់នៅ ដាំ​ដុះ និង​វិនិយោគ ដើម្បី​បង្កើត​មុខរបរ និង​បង្កើន​ប្រាក់ចំណូល​។ បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​វិវាទ​ដៃ​ធ្លី​នៅក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ពង្រឹង​សុវត្ថិភាព នៃ​ការកាន់កាប់​ដី បង្កើត​ភាព​សុខដុមរមនា​សង្គម បង្ក​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​។ បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់សេវា​សាធារណៈ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ជំរុញ​អនុវត្ត​ឱ្យបាន​តាម​ទិស​ស្លោក «​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ទទួលបាន​សេវា កាន់តែ​ងាយស្រួល​, កាន់តែ​ឆាប់រហ័ស​, មាន​តម្លាភាព និង​មាន​គណនេយ្យភាព ។​

​លោក សុក កាន់​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តកណ្ដាល ប្រតិបត្តិការ​ចប់​នៅ​ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ និង​កំពុង​បន្ត​អនុវត្ត​នៅ​ស្រុក​ល្វាឯម ស្រុក​ស្អាង អង្គស្នួល ខ្សាច់កណ្តាល កោះធំ ពញាឮ កៀនស្វាយ មុខកំពូល និង​ស្រុក​លើកដែក។​

​លោក​បាន​ឱ្យដឹងតៀតថា គិត​តាំងពី​ការចាប់ផ្តើម​ដំណើរការ​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ រហូតមកដល់​ពេលនេះ ទូទាំង​ខេត្តសម្រេចបាន​លទ្ធផល​ដូចជា ប្រកាស​តំបន់​វិនិច្ឆ័យ​បាន​ចំនួន​៩៩​ឃុំ ស្មើនឹង ៦០៦​ភូមិ ប្រមូល​ទិន្នន័យ​បញ្ចូល និង​គូរ បាន​ចំនួន​ជាង​ ៤០​ម៉ឺន​ ៩​ពាន់​ក្បាលដី បិទ​ផ្សាយ​ទិន្នន័យ បាន​ចំនួន​ជាង ​៣៨​ម៉ឺន ​២​ពាន់​ក្បាលដីកំណត់​ព្រំ បាន​ចំនួន​ជាង ​៤០​ម៉ឺន ​៥​ពាន់​ក្បាលដី វិនិច្ឆ័យ បាន​ចំនួន​ជាង ​៤០​ម៉ឺន ​៥​ពាន់​ក្បាលដី ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បាន​ចំនួន​ជាង​៣៤​ម៉ឺន​២៩០០​បណ្ណ​និង​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បាន​ចំនួន​ជាង​ ២៧​ម៉ឺន ​៩០០​បណ្ណ៕ អត្ថបទ​៖ សៅ យ៉ា​ម៉​ង់​

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        29
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm