អ្នកជំនាញ រំពឹងថា មជ្ឍមណ្ឌលភស្តុភាកម្ម នឹងសម្រួលការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម

2023/04/21 12:42:07 am        423


ភ្នំពេញ៖ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងថាមជ្ឍមណ្ឌលភស្តុភាកម្មថ្មីនៅកម្ពុជា នឹងចូលរួមចំណែកដល់វិស័យដឹកជញ្ជូន ការជួយពន្លឿនចលនានៃការនាំចេញ-ចូល និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ ជាពិសេសការតភ្ជាប់ផ្នែកដឹកជញ្ជូនខេត្តព្រះសីហនុ ទៅខ្សែច្រវ៉ាក់ផលិតកម្មនៃការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

​ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនសន្ធឹកសន្ធាប់ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវកសាងជាបណ្តើរៗ បច្ចុប្បន្នយើងសង្កេតឃើញថា ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរជាងមុន ទាំងផ្លូវអាកាស, ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម។

ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភាកម្មនៅខេត្តព្រះសីហនុនេះ ឧកញ៉ា បន្តថា ថ្លែងនូវការគាំទ្រពេញទំហឹង ព្រោះការបង្កើតមជ្ឈមណ្ឌលភស្តុភាកម្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបង្កើតកន្លែងប្រមូលផ្តុំព័ត៌មានបញ្ជរតែមួយ និងជាផ្នែកមួយជួយដល់វិស័យផលិតកម្ម ការនាំចេញរបស់កម្ពុជា ការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក និងការតភ្ជាប់ផ្នែកដឹកជញ្ជូននៅក្នុងតំបន់ និងការកាត់បន្ថយដល់ការកក់ស្ទុះនៅកំពង់ផែជាដើម, ជាពិសេសការចាប់យកកាលានុវត្តថ្មីៗដូចជា ការទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច តាមរយៈការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា សំដៅជួយពន្លឿន ការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់ ។

​សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC និងក្រសួងសាធារណការ និងដឹកជញ្ចូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដោយគម្រោងនេះ គ្រោងចាប់ផ្តើមសាងសង់ក្នុងចុងឆ្នាំ ២០២៤ ក្នុងទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm