រដ្ឋបាលរាជធានី ត្រៀមរៀបចំរួចរាល់ការដង្ហែព្រះអគ្គិជ័យកីឡាចូលពហុកីឡដ្ឋានជាតិមរតកតេជោ

2023/04/21 01:03:34 am        353

ភ្នំពេញ​៖ អភិបាលរាជធានីភ្នំពេញជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡានាពេលខាងមុខ។

​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឱ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ការជម្រុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កម្ពុជាបានរងចាំ៦៤ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍នេះ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ ចំពោះអ្នកដែលត្រូវដង្ហែ និងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះការលាងសម្អាតផ្លូវ ការតុបតែងរាជធានីភ្នំពេញឱ្យមានសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតដូចគ្នា។

សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាន នឹងចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។

ក្នុងនោះ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានឹងមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកា

នៅរមណីយដ្ឋានវត្តភ្នំ និងបន្តឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កា ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កា ឆ្ពោះទៅវិមានឯករាជ្យ និងដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី បន្តទៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ រួចដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ។ លុះដល់រសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញចូលក្នុងបរិវេណទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាកន្លែងប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm