ស.ស.យ.ក ទទួល​អំណោយ​ពី​កូកា-កូឡា ចំនួន​១​ម៉ឺន​កញ្ចប់​ដើម្បីចែក​ជូន​កម្មករ​កម្មការិនី​​នៅ​តំបន់​បិទ​ខ្ទប់

2021/05/04 05:31:11 pm        177

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលអំណោយពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ចំនួន ១០,០០០កញ្ចប់ សម្រាប់ចែកជូនដល់បងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់-ទទួលនេះ ធ្វើនៅសាលាខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី៤ ឧសភា ២០២១នេះ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ដេវីដ វីងហ្គល់វើត នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)។ កញ្ចប់ស្បៀង នឹងត្រូវដឹកជញ្ជូនទៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ដែលកម្មករ កម្មការិនី ត្រូវបានបង្គាប់មិនឱ្យចេញក្រៅ ហើយអាជីវកម្មទាំងអស់រួមទាំងហាងលក់អាហារត្រូវបានផ្អាកមិនឱ្យដំណើរការ។

កញ្ចប់ស្បៀងជំនួយរួមមាន៖

·      កូកា-កូឡាកាហ្វេ ១០.០០០ កេស

·      អង្ករ ១៥០ តោន

·      ត្រីខកំប៉ុង ១០.០០០ យួរ

·      ទឹកត្រីទឹកស៊ីអ៊ីវ ៣.៣៤៦ ដប

·      ម៉ាស ១០.០០០ ប្រអប់

·      សាប៊ូ ១០.០០០ ដុំ

កញ្ចប់នីមួយៗ រួមមាន កូកា-កូឡាកាហ្វេ ១កេស អង្ករ១៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ម៉ាស ១ប្រអប់ និងសាប៊ូ ១ដុំ។ ស្បៀង ១០,០០០ កញ្ចប់នេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយដោះស្រាយការលំបាករបស់កម្មករ កម្មការិនី ដែលកំពុងជាប់គាំងនៅក្នុងតំបន់បិទខ្ទប់ក្នុងខណ្ឌទាំង៥ ក្នុងរាជធានីភ្នំពេញ។

លោក ដេវីដ វីងហ្គល់វើត នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា សហគមន៍យើងឥឡូវនេះកំពុងជួបការលំបាកខ្លាំងជាងពេលណាៗទាំងអស់ ដោយសារចំនួននៃការឆ្លងជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី បង្ខំឱ្យមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីកដាល នៃជំងឺដ៏កាចសាហាវនេះ។ ផលប៉ះពាល់ នៃការបិទខ្ទប់មានភាពខុសគ្នាអាស្រ័យតាមកម្រិតជីវភាពរបស់ប្រជាជន។ ក្នុងនោះកម្មករស្ថិតនៅក្នុងក្រុមងាយរងគ្រោះបំផុតដែលនេះជាមូលហេតុនាំឱ្យយើងសម្រេចចិត្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការលំបាករបស់ពួកគាត់ ដោយសហការជាមួយ ស.ស.យ.ក GMAC និងអាជ្ញាធរមូលដ្ឋាន។

លោក បានបញ្ជាក់ទៀតថា សហគមន៍របស់យើង ជាសហគមន៍ដែលបានគាំទ្រអាជីវកម្មយើងអស់រយៈពេល៣០ឆ្នាំកន្លងមកនេះ ហើយពេលនេះសហគមន៍កំពុងជួបការលំបាក និងត្រូវការជំនួយបំផុត។ ដូច្នេះហើយវាជារឿងត្រឹមត្រូវណាស់ ដែលយើងត្រូវចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធានាថា សហគមន៍នេះ អាចទ្រាំទ្ររួចក្នុងកំឡុងពេលបិទខ្ទប់។​ យើងសង្ឃឹមថាការចូលរួមចំណែករបស់យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខុមាលភាព និងការរស់នៅរបស់ប្រជាជនឱ្យឆាប់ត្រឡប់ទៅរកជីវភាពរស់នៅធម្មតាវិញតាមគន្លងថ្មី៕​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm