ភ្នំពេញ ៖ ទោះពេញចិត្ត ឬស្អប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមនឹងទទួលបានកិត្តិយសយ៉ាងខ្លាំងសម្រាប់ការកសាងស្ថិរភាព និងវិបុលភាព និងលើកតម្កើងកម្ពុជារហូតដល់មានថ្ងៃនេះ។ នេះបើ តាមសំណេររបស់លោក Kavi Chongkittavorn ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
អត្ថបទរបស់អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបន្តថា យើងមិនគួរភ្លេចឡើយថា ប្រទេសតូចនេះធ្លាប់ជាប្រទេសដែលហែកហួរ និងទទួលរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានប្រែក្លាយប្រទេសមានទីតាំងយុទ្ធសាស្ត្រនេះទៅជាប្រទេសតូចមួយ ដែលមានអំណាចមធ្យម ដោយមានសំឡេងដោយឡែកពីគេក្នុងកិច្ចការតំបន់ និងពិភពលោក។ រាជធានីភ្នំពេញបានគាំទ្រ និងការពារពហុភាគីនិយមលើគ្រប់វិស័យ។ ក្នុងឱកាសជាច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងអ្នកបង្កើតសន្តិភាពក្នុងចំណោមម ហាអំណាចនានា ដូចជាករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងករណីសហភាពអឺរ៉ុប-ចិនជាដើម។ ក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ពុំមានអ្នកណាអាចចម្លងបាននោះទេ។
តាមការស្ទង់មតិកាលពីខែកុម្ភៈ អ្នកបោះឆ្នោតកម្ពុជាមានទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបានរម្លឹកឡើងវិញថា ២០២២ ជាឆ្នាំដ៏សំខាន់សម្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបង្ហាញឱ្យឃើញពីភាពល្អិតល្អន់ផ្នែកការទូត និងជាពិសេសភាពប្រាកដនិយមរបស់សម្ដេច។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យលើការចូលរួមដោះស្រាយបញ្ហាពិភពលោកច្រើនជាងបញ្ហា ក្នុងតំបន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងពោរពេញដោយមហិ ច្ឆតារបស់សម្ដេច ក្នុងការធ្វើឱ្យប្រសើរឡើង និងជំរុញឱ្យមានប្រក្រតីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើ ងវិញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរក្សាអព្យាក្រឹតភាពរបស់កម្ពុជា ដោយជោគជ័យជាមួ យបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងជប៉ុន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជំ ហររបស់កម្ពុជា ចំពោះសង្គ្រាមនេះ បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់សឹងតែមិនជឿថា កម្ពុជាបានរក្សាគោលការណ៍អព្យាក្រឹតភាពរបស់ខ្លួនពិតមែនលើបញ្ហានេះ។ អតីតប្រទេសនៅក្នុងតំប ន់ឥណ្ឌូចិននេះ បានបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីក្នុងសេចក្តីសម្រេចសំខាន់ៗទាំងបីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឱ្យទីក្រុងមូស្គូ មានការមិនពេញចិត្តជាខ្លាំង។ អ្វីដែលគួរគត់សម្គាល់ពីការយល់ឃើញរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺ ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ព័ត៌មានអំពីគ ម្រោងនៅតំបន់រាម ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាម៉េរិក និងអ្នកយុទ្ធសាស្ត្រសន្តិសុខដទៃមានកង្វល់ថា តំបន់រាមអាចនឹងត្រូវក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិន។
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកមូលដ្ឋានរាម ហើយអនុញ្ញាតឱ្យប្រ ព័ន្ធផ្សព្វផ្សាយ និងទស្សនកិច្ចផ្លូវទូតពីបណ្ដាប្រទេសដទៃ វាបានផ្ដល់ផលវិជ្ជមាន ដោយបានបង្ហាញថា កម្ពុជា គ្មានចេតនាធ្វើអ្វី ដែលបស្ចិមលោកកំពុងព្រួយបារម្ភនោះទេ។ នៅចុងត្រីមាសនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ទីក្រុងវ៉ាស៊ីនតោនកាន់តែមានទំនុកចិត្តថា ការដឹកនាំរបស់កម្ពុជានឹងរក្សាបាននូវគោលនយោបាយការបរទេស ដែលប្រកបដោយភាពឯករាជ្យ និងមានតុល្យភាព ដើម្បីផលប្រយោជន៍ខ្ពស់របស់ប្រជាជនខ្លួន។
ជារួម កម្ពុជាកំពុងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយក្នុងក្រសែភ្នែករបស់អ្នកធ្វើគោលន យោបាយរបស់រដ្ឋបាលលោក ចូ បៃដិន។ លើសពីនេះ ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៃសម្ភារៈបរិក្ខារក្នុងតំបន់រាម គឺជាវិធីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនជំនឿ និងទំនុកចិត្តពីសហរដ្ឋអាម៉េរិក៕
ដោយ៖ គង់ ឌិន
