អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ២០២៣ ត្រូវដង្ហែនៅមីយ៉ាន់ម៉ា ដោយមានអ្នកចូលរួមជាង ១០០០នាក់

2023/04/21 05:38:22 pm        281

សហភាពមីយ៉ាម៉ា៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងរ៉ង់ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ផ្ដើមពិធីដង្ហែ ដោយមានអ្នកចូលរួមរត់ដង្ហែ និងអបអរសាទរតាមដងផ្លូវប្រមាណជាង ១,៣០០នាក់ ។

ពិធីដង្ហែដឹកនាំដោយបេសកជនពិសេសកម្ពុជា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេសចរណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា កីឡាបានក្លាយជាចំណងយ៉ាងសំខាន់ក្នុងការភ្ជាប់​ទំនាក់ទំនង​ប្រជាជន និងប្រទេសនីមួយៗ មិនថាយើងស្ថិត នៅទីណា ឬយើងជានរណាឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កីឡាជាចំណុចបង្កើតមិត្តភាព ដោយគ្មានដែនកំណត់។ កីឡាផ្តល់អត្ថប្រយោជន៍លើសពីការថែរក្សាសុខភាព ដោយកីឡាបានថែរក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកកាន់តែរឹងមាំ។

ឯកឧត្តមបេសកជនពិសេសបន្តថា ការប្រារព្ធពិធីដង្ហែព្រះអគ្គីកីឡានៅថ្ងៃនេះគឺជា វិធីដ៏ល្អមួយក្នុង​ការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាមួយប្រទេសជាមិត្តរបស់​កម្ពុជានៅក្នុងតំបន់។

ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះរាជ​ប្រទានដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នៅ ប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធី​ដង្ហែដំបូងគេបន្ទាប់ពីទទួលបានព្រះរាជប្រទាន។

នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កីឡារបស់យើងរស់ក្នុងសន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូម ប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ អ្វីដែលពិសេសនោះគឺព្រឹត្តិការណ៍ប្រកួតនេះអនុញ្ញាតឲ្យ ចូលទស្សនាដោយឥតគិតថ្លៃ ផ្សាយបន្តផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាមិនបង់ ប្រាក់ផងដែរ។

សូមអញ្ជើញអ្នកគាំទ្រមីយ៉ាន់ម៉ា មកកាន់កម្ពុជា និងបង្ហាញការគាំទ្រដល់ក្រុមកីឡាករមីយ៉ាន់ម៉ា។

បន្ទាប់ពីនេះគប់ភ្លើងអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងបន្តដំណើរទៅកាន់ប្រទេសឡាវ ដែលជាប្រទេសគោលដៅចុងក្រោយក្នុងអាស៊ានមុនមកកម្ពុជា រត់ជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលថ្ងៃបើកការប្រកួតផ្លូវការ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm