ក្រុមអត្តពលិកមានពិការភាពបង្កើនការហ្វឹកហាត់រៀងរាល់ថ្ងៃ ដើម្បីការពារមេដាយមាស

2023/04/21 08:10:30 pm        312

ភ្នំពេញ៖ ក្រុមអត្តពលិកមានពិការភាពកម្ពុជា បង្កើនការហ្វឹកហាត់កាន់តែខ្លាំងក្លា ក្នុងពេលបច្ចុប្បន្ននេះ។ ពួកគេតាមប្រភេទកីឡានីមួយៗសុទ្ធតែបង្កើនម៉ោងហ្វឹកហាត់ និងមាន​ក្រុមប្រភេទកីឡាខ្លះ ហ្វឹកហាត់រៀងរាល់ថ្ងៃដោយលែងមានការឈប់សម្រាក​ទាល់តែសោះ។

ខណៈការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកាន់តែខិតចូលមកដល់ ការហ្វឹកហាត់របស់​គ្រប់​អត្តពលលិកគឺកាន់តែមានភាពខ្លាំងក្លា។ ជាក់ស្ដែងសម្រាប់ក្រុមអត្តពលលិកមានពិការភាព ដែល​នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ​អាស៊ានប៉ារ៉ាហ្គេម ក៏បានបង្កើនការហ្វឹកហាត់​តាមរយៈការថែម​ម៉ោង និងមានការសម្រុកហាត់ដោយលែងមានការឈប់សម្រាកថែមទៀតផង។

បច្ចុប្បន្នសម្រាប់ក្រុមបាល់បោះនារី តាមការលើកឡើងរបស់លោកស្រី សៀង សុខច័ន្ទ ជាប្រធានក្រុម បានបញ្ជាក់ឱ្យដឹងថា ការហ្វឹកហាត់របស់ក្រុមខ្លួន គឺមិនមានការឈប់សម្រាក​ទៀតនោះទេ។ ការហ្វឹកហាត់ ធ្វើឡើងរៀងរាល់ថ្ងៃទោះបីជាថ្ងៃអាទិត្យ ក៏ហ្វឹកហាត់ដែរ។ លើសពីនេះទៅទៀត ក្រុមបាល់បោះនារី ក៏ទទួលបានមេរៀនបន្ថែមពីគ្រូជំនាញបរទេស សម្រាប់​ការហ្វឹកហាត់បបន្ថែមរៀងរាល់ថ្ងៃផងដែរ។ ក្នុងនាមជាប្រធានក្រុម លោកស្រីមាន​ការជឿជាក់យ៉ាង​មុតមាំ ក្នុងការការពារមេដាយមាស ​ដែលក្រុមខ្លួនទទួលបានកាលពីឆ្នាំមុនឱ្យបាន។

ចំពោះក្រុម បាល់ទះទាំងបុរស និងនារីវិញ បច្ចុប្បន្នក៏បានថែមម៉ោងហ្វឹកហាត់​ កាន់តែច្រើនផងដែរ សម្រាប់ការដណ្ដើម ​និងការពារមេដាយមាសដែលក្រុមខ្លួនធ្លាប់ទទួលបាន។ ក្រោមការ​ហ្វឹកហាត់​កាន់តែខ្លាំងក្លាបែបនេះ ពួកគេមើលឃើញពីសមត្ថភាពក្រុមកាន់តែប្រសើរ និងមានភាពជឿជាក់​កាន់តែខ្លាំង ក្នុងការប្រកួតផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នឹងរៀបចំឡើងក្រោយ ព្រឹត្តិការណ៍ស៊ីហ្គេម​បាន​បិទបញ្ចប់។ ចំពោះប្រភេទកីឡា គឺមានចំនួន ១៣ប្រភេទ ក្នុងនោះរួមមាន បាល់បោះ អត្តពលកម្មជនពិការ វាយសីជនពិការ បាល់ទាត់ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ ហែលទឹកជនពិការ វាយកូនសីលើតុជនពិការ បាល់ទះ រួមទាំងបាល់ទាត់ជនពិការភ្នែកផងដែរ៕អត្ថបទ៖ គឹម ហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm