គម្រោងផ្លូវនាវាចរណ៍ នឹងលើកកម្ពស់ការដឹកជញ្ជូន បើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា

2023/04/21 08:30:47 pm        368

ភ្នំពេញ៖ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា គម្រោងបង្កើតឲ្យមានផ្លូវនាវាចរណ៍ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប ពិតជាមានសារៈសំខាន់បំផុត គឺជាសរសៃឈាម និងជាការបើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា សម្រាប់គាំទ្រដល់ការដឹកជញ្ជូន នឹងការទាក់ទាញដល់អ្នកវិនិយោគឲ្យមកបណ្តាក់ទុនបន្ថែម។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា នៅថ្ងៃទី២០ ខែមេសា បានប្រាប់BTV Newsថា ចំពោះគម្រោងបង្កើតផ្លូវទឹករបស់រាជរដ្ឋាភិបាល,រូបលោកថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះ​គំនិត​ផ្តូចផ្តើម​នៃគម្រោងបង្កើតផ្លូវទឹកព្រែកជីក ពីទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ​ទៅកាន់ខេត្តកែបនេះ នឹង​មានក្តីរំពឹងថា ​គម្រោងនេះនឹងលេចរូបរាងក្នុងពេលខាងមុខ ក្នុងនោះប្រសិនកម្ពុជាមានផ្លូវទឹក​ចាក់​ចូល​ដល់ទីផ្សារក្នុងស្រុក ​វាគឺជាសរសៃរឈាមដ៏សំខាន់របស់កម្ពុជា ហើយក៏ជាច្រកសេដ្ឋកិច្ច ថ្មីមួយទៀតរបស់កម្ពុជាផងដែរ​ ដែលនឹងអាចជំរុញការដឹកជញ្ជូនបានលឿនជាងមុន ​ទាន់ពេលវេលា និងកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ ​ហើយតាមរយៈនេះ គឺជាផ្នែកមួយជួយគាំទ្រដល់វិស័យ​កសិកម្ម ​និងបរិស្ថាន ​និងការកាត់បន្ថយការរងផលប៉ះពាល់ខូចខាត ផ្លូវ ស្ពានផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន បានណែនាំ​ឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះ ​ស្របតាមសំណូមពរ និងតាមស្មារតី​នៃអង្គប្រជុំ ​និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូន​សម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះ ​ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ។

គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់​ខេត្តកែប ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹក​ជញ្ជូន​តាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង ​មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត និងអាចកាត់បន្ថយការចំណាយ​លើថ្លៃដើមនៃការដឹកជញ្ជូន​ និងភស្តុភារកម្មរបស់កម្ពុជា ​ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព​ខ្ពស់​ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូន​ធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំង​ងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ការពង្រឹង ​និងពង្រីកការតភ្ជាប់ជាមួយតំបន់ និង​អន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        52
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm