ប្រជាពលរដ្ឋ អរគុណដល់រាជរដ្ឋាភិបាល ចំពោះការគ្រប់គ្រង មិនឱ្យក្រុមហ៊ុនឯកជនដំឡើងថ្លៃប្រេងតាមចិត្ត

2023/04/21 09:08:19 pm        329

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រកបមុខរបរក្នុងវិស័យដឹកជញ្ជូន លើកឡើងស្រដៀងគ្នាថា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិសាកលយ៉ាងណាក៏ដោយ ក្នុងនោះបានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អ ក្នុងការធានាឲ្យបរិមាណប្រេងប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យអាចទទទួលយកបាន។

ជួបសម្ភាសន៍ផ្ទាល់រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ មេសា ឆ្នាំ២០២៣នេះ ស្ថិតនៅតំបន់បេនឡានផ្សារធំថ្មី រាជធានីភ្នំពេញ ពលរដ្ឋ សុខ ជា ប្រកបរបរដឹកជញ្ជូនត្រី និងគ្រឿងសមុទ្រ ពីខេត្តកំពត និងក្រុងភ្នំពេញ បានឲ្យដឹងថា លោកមានការសប្បាយចិត្តណាស់​ដែលរដ្ឋាភិបាលទប់ស្កាត់បានល្អក្នុងការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ។

មិនខុសគ្នាខាងលើនេះ លោក ជុំ ប៊ុណ្ណា ម្ចាស់រថយន្តឈ្នួលរវាងភ្នំពេញ ខេត្តកំពង់ចាម និងលោក ចាន់ សាមុត អ្នករត់ម៉ូតូឌុប នៅរាជធានីភ្នំពេញ បានលើកឡើងថា ជុំវិញបញ្ហាតម្លៃប្រេងនៅកម្ពុជា ក្នុងពេលកន្លងមក ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរ អំពីការខ្វះខាតប្រេង ដោយសារកម្ពុជា មិនមែនជាប្រទេសផលិតប្រេងបាន ​និងម្យ៉ាងវិញទៀត ដោយសារតែការប្រើប្រាស់​ក៏មានច្រើនជាង​មុន ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ពួកគាត់មិនមានការបារម្ភទៀតនោះទេ ដោយសារការដឹកនាំ​ដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា​នាពេលបច្ចុប្បន្ន។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទោះបីជាតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងច្រើនយ៉ាងណាក្តី ​ក៏កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែ​បានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។

ជុំវិញបញ្ហាខាងលើនេះ កាលពីព្រឹកថ្ងៃទី២០ ខែមេសាម្សិលមិញនេះ នៅក្នុងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានថ្លែងថា កម្ពុជា ​មិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរដ្ឋ នឹងបន្តជួយគ្រប់គ្រង​ កុំឱ្យមានការដំឡើងថ្លៃប្រេងសាំងតាមចិត្តរបស់ក្រុមហ៊ុននាំចូល​៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm