ក្រុមសិល្បៈជាង ៣០០០នាក់ ប្រឹងហាត់សមបង្កើនភាពអច្ឆរិយរបស់កម្ពុជា នៅថ្ងៃបើក SEA GAMES

2023/04/21 09:26:24 pm        735

ភ្នំពេញ៖ ក្រុមសិល្បករ សិល្បការិនី សរុបប្រមាណ ៣៣០០នាក់ ក្នុងនោះ មានក្រុមសិស្សក្មេងៗ ជិត៦០០នាក់របស់សាលាមធ្យមវិចិត្រសិល្បៈ បាន​បង្កើនហាត់សម របាំសិល្បៈ ការដើរចូលជា​ក្បួនគ្នា បង្ហាញទម្រង់សិល្បៈជានានាត្រៀមបើកព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES លើកទី៣២ និងASEAN PARA GAMES លើកទី១២ ខណៈថ្ងៃបើកគឺនៅសល់១៤ថ្ងៃទៀតនោះទេ នឹង​ឈាន​ចូលមកដល់។

បើតាមក្រុមសិល្បៈមកពីសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ថា នៅពេលនេះ ក្រុមសិល្បៈទាំងអស់គ្នា បានបង្កើនការហាត់សមបង្ហាញសិល្បៈខ្មែរប្លែកៗជាច្រើនទម្រង់ នៅ​លើទីលានជាក់ស្តែង រហូតដល់ម៉ោង១០យប់ ដើម្បីត្រៀមបើកព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES ដែលមកដល់ថ្ងៃទី២១ ខែមេសានេះ គឺនៅសល់ប្រមាណតែ ១៤ថ្ងៃទៀតប៉ុណ្ណោះ។

បើតាម ឯកឧត្តម ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានថ្លែងថា រហូតមក​ដល់នេះ ក្រុមសិល្បៈសាលាមធ្យមវិចិត្រសិល្បៈ ជាង៥៨០នាក់ បាននាំគា្នហាត់​សមឈាន​ដល់ដំណាក់កាល ​ការហាត់ដើរចូលក្បួនរួមគ្នានៅលើទីលានជាក់ស្តែង ជាមួយក្រុមសិល្បៈកងទ័ព​កង​យោធពលខេមរភូមិន្ទជាច្រើនរូប ដែលយើងមើលទិដ្ឋភាពរួមនឹងការដាក់​ភ្លើងពណ៌​នៅ​ពេលយប់ គឺមានភាពប្លែក​ស្អាត​អស្ចារ្យ​ ហើយនៅពេលនេះក្រុមសិល្បៈទាំងអស់គ្នា បានបង្កើន​ការ​ហាត់សម ដើម្បីឲ្យទិដ្ឋភាពសិល្បៈ នៅថ្ងៃបើកព្រឹត្តិការណ៍SEA GAMES គឺមានទិដ្ឋភាព​កាន់តែអស្ចារ្យ ហើយមានភាព​អច្ឆរិយ​ឧត្ដុង្គឧត្ដម​ក្រោមម្លប់សន្តិភាពរបស់កម្ពុជា។

ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ​និងវិចិត្រសិល្ប: ក្នុងឱកាសជំនួប​សំណេះសំណាល​ជាមួយក្រុមសិល្បៈ ​បានថ្លែងថា ការហាត់​សម​សម្តែង​ទស្សនីយភាព​សិល្បៈសម្រាប់​ពិធីបើក ​ដែលមានរយៈពេលសម្តែងជិត១ម៉ោង ដែលមានបែងចែកជា៥វគ្គរួមមាន៖ សំដែង​ទស្សនីយភាព​សិល្បៈ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគត​កម្ពុជា, សហគម​ជោគវាសនា​តែមួយដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត និងកងទ័ពកងយោធពលខេមរភូមិន្ទ ចូលរួមសរុបជិត៣៣០០នាក់ ក្នុងនោះ​នារីជាង ៦០០នាក់​៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm