ព្រះសង្ឃគណៈកម្មការ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំត្រៀមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា វត្តព្រះបារមីវង្គតបុរី

2023/04/21 10:05:44 pm        864

ភ្នំពេញ៖ ព្រះសង្ឃគណៈកម្មការ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រជាពុទ្ធបរិស័ទ បានរៀបចំត្រៀម​ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង មានព្រះថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះថា វត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង គិតមកដល់ពេលនេះ មានអាយុកាល៥០ឆ្នាំ។ នេះជាលើកទី២ហើយ ដែលវត្តបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា គឺនៅក្នុងឆ្នាំ១៩៩៨ ​បានបញ្ចុះខណ្ឌសីមា ព្រះវិហារម្តង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​​បំផុតរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រហូតមកដល់បច្ចុប្បន្ននេះ ព្រះវិហារនោះ ក៏មានសភាពទ្រុឌទ្រោមបាក់ស្រុត ក៏ព្រះចៅអធិការវត្ត និងគណៈកម្មការ ក្រោមការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានកសាងព្រះវិហារថ្មីនេះឡើងវិញ នៅចុងឆ្នាំ២០១៦ រហូតមក​ដល់សព្វថ្ងៃនេះ បានរួចរាល់ជា​ស្ថាពរ ហើយក៏បានកំណត់ប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា​នេះឡើង ​ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ រហូតដល់ព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ និងប្រារព្ធពិធីកាត់ឬសសីមា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ស្របពេលដែលវត្តព្រះបារមីវង្គតបុរី ប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា​ ពុទ្ធាភិសេក និងឆ្លង​សមិទ្ធផលនានា ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង​ សូមចម្រើនពរ សម្តេចទ្រង់​ ឯកឧត្តម លោកជំទាវ ​ញាតិញោម​ពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញមកចូលរួមធ្វើបុណ្យ​បញ្ចុះខណ្ឌសីមា ​នៅក្នុងវត្តឲ្យបានច្រើន ដើម្បីទទួលយកផល្លានិសង្ឃរៀងៗខ្លួន និង​សូមឧទិ្ទសបុណ្យ​កុសលនេះ ​ទៅដល់បុព្វការីជនរៀងៗខ្លួន។

ម្យ៉ាងវិញទៀតមហាកុសលដែលកើតឡើងតាមរយៈពិធីបុណ្យ ក្នុងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យ ជាពិសេសក្នុងនាមព្រះចៅអធិការវត្ត សូមលើកជាមហាកុសល ​និងឧទ្ទិសកុសលជូន​ចំពោះវិញ្ញាណក្ខន្ធ​របស់អ្នកឧកញ៉ា ​មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមឲ្យលោកទាំងទ្វេរមកអនុមោទនាបុណ្យកុសលក្នុងឱកាសពេលនេះ ហើយបានទៅកើត​ទេវលោកសួគ៌គ្រប់ៗជាតិ កុំបីអាក់ខានឡើយ ។

ម្យ៉ាងវិញទៀតនោះ ក៏សូមលើកជាមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់​អ្នកឧកញ៉ាព្រឹទ្ធ​មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងលោកតា មហាឧបាសក លីន គ្រី ព្រមទាំង​ញាតិការ​ទាំង៧សន្តានរបស់សម្តេចទាំងទ្វេរ ​បានអនុមោទនាបុណ្យកុសលនេះ បាន​ទៅកើត​ក្នុងឋានបរមសុខកុំបីអាក់ខានឡើយ ​ហើយបែរភ័ក្រ្តងាកក្រោយឲ្យពរ សព្វសារធុកា​ដល់ក្រុមគ្រួសាររបស់​សម្តេចទាំងទ្វេរ​ ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        165
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm