រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​​ សម្រេច​បិទ​ខ្ទប់​ភូមិ​ពីរ​ក្នុង​ស្រុក​បសេដ្ឋ​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ជា​បន្ត​បន្ទាប់

2021/05/05 12:27:31 am        541

កំពង់ស្ពឺ៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ សម្រេច​បិទ​ខ្ទប់​ភូមិ​ពីរ​នៅ​ក្នុង​ស្រុក​បសេដ្ឋ បន្ទាប់​ពី​រក​ឃើញ​មនុស្ស​មួយ​ចំនួន​​ឆ្លង​មេរោគ​កូវីដ-១៩។

ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃនេះ រដ្ឋបាល​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា បិទ​ខ្ទប់​ជា​បណ្ដោះ​អាសន្ន​ភូមិ​​ត្រពាំងទន្លាប់ និង​មួយ​ផ្នែក​នៃ​ភូមិ​ព្រៃស្រឡែង ស្ថិត​ក្នុង​ឃុំ​ទួលអំពិល នៃ​ស្រុក​បសេដ្ឋ ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

បើ​តាម​សេចក្ដី​សម្រេច​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ហាម​ឃាត់​រាល់​ការ​ធ្វើ​ដំណើរ​ចេញ ឬ​ចូល​ក្នុង​ភូមិ​ទាំង​ពីរ​នេះ ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស ហាម​ឃាត់​​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ផ្សេងៗ​ដែល​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។

រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​ដាក់​បម្រាម​គោចរ​ ឬ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ចន្លោះ​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក​ផង​ដែរ។

ប៉ុន្តែ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ក៏​ផ្ដល់​ការ​លើក​លែង​ចំពោះ​ការ​ធ្វើ​ដំណើរ​ចាំ​បាច់ ឬ​បន្ទាន់ ការ​ជួប​ជុំ​មួយ​ចំនួន និង​ការ​បើក​ដំណើរការ​អាជីវកម្ម​ដែល​ជា​តម្រូវការ​ចាំ​បាច់​មួយ​ចំនួន ដែល​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត។

ក្នុង​​សេចក្ដី​ជូន​ដំណឹង​មួយ​ទៀត​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ពី​ការ​រក​ឃើញ​កុមារា ២​នាក់ មាន​ម្នាក់​អាយុ ៣​ឆ្នាំ និង​ម្នាក់​ទៀត​​អាយុ ៨​ឆ្នាំ នៅ​ក្នុង​ភូមិ​ត្រពាំងទម្លាប់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

បើ​តាម​របាយការណ៍​ក្រសួង​សុខាភិបាល ខេត្ត​កំពង់ស្ពឺ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប ​៧៤នាក់ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm