សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និង​កីឡាការិនី​ជម្រើសជាតិ មុនប្រកួតស៊ីហ្គេម

2023/04/21 11:16:49 pm        536

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន សមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និង​កីឡាការិនី​ជម្រើសជាតិ ចំនួន ៣៦៥នាក់ ដែលនឹងត្រូវចូលរួម ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ពិធី​សំណេះសំណាលនេះបានរៀបចំនៅវិមាន ៧ មករា នារសៀលថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។

សម្តេច​កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍​លើគ្រប់វិស័យ ក្រោមម្លប់នៃ សុខសន្តិភាព ។ ទន្ទឹមនឹងនោះផងដែរ វិស័យកីឡាក៏មាន ការ រីកចម្រើនគួរឲ្យកត់សម្គាល់ កន្លងមកកីឡាករ-កីឡាការរិនីយើង បានដណ្តើម យកនូវ​មេដាយ​ជា​ច្រើន ត្រឡប់​មកមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះ បោះសម្លេងនៅ ក្នុងតំបន់ និង​ពិភពលោក។

ចំណែកឯគោលបំណងនៃការ រៀបចំពិធីនេះ គឺដើម្បី លើកទឹកចិត្ត បន្ថែមទៀតដល់កីឡា ការិនី ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់កសាងឆន្ទៈ មុះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាពជាតិ និងអន្តរជាតិ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយស ជូនប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើ ដល់គ្រូបង្វឹក គ្រូជំនួយ និងក្មួយៗ កីឡាការិនីជម្រើសជាតិ ទាំងអស់ នូវចំណុចមួយចំនួន ដូចខាង ក្រោម៖

១. កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និង មិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បី មួយចំនួន ដែលនាំឱ្យ ប៉ះពាល់ សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់ ។

២. សូមគ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់ នូវ បច្ចេកទេស ក្នុងការប្រកួតទៅដល់ កីឡាការិនី ទាំងអស់ និង ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាការិនី ទាំងអស់ ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត ។

៣. កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មាន សាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គី ភាពល្អជាមួយ កីឡាករ -កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាន នូវក្រមសីលធម៌ក្នុងការប្រកួត និងសូមទាំងអស់គ្នារក្សាទំនៀមទម្លាប់​ប្រពៃណីដ៏ល្អផូរផង់ របស់យើង ។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នឹងត្រូវប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣។ ការធ្វើជាម្ចាស់ ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម គឺជាមោទនភាព និងជាមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល​ដែល​បាន​ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm