ក្រសួងពាណិជ្ជកម្មជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ «ផ្សារណាត់ផលិតផលមានគុណភាព (Top Brand Fair) ចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣»

2023/04/21 11:21:52 pm        121

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រីជា ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រុមហ៊ុន ភីធីជី សហការជាមួយ ក្រុមហ៊ុន OCIC ដោយមានការគាំទ្រនិងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ផ្សារណាត់ផលិតផល​មានគុណភាព (Top Brand Fair)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣(ចំនួន១៧ថ្ងៃ) នៅវិមានអាហារ ទីក្រុងរណបជ្រោយចង្វា ផ្លូវ OCIC(ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតតេជោ) រាជធានីភ្នំពេញ។

ផ្សារណាត់ផលិតផលគុណភាពខ្ពស់នេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែល​ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងតំបន់អាស៊ានគឺ កីឡាស៊ីហ្គេមលើកទី៣២ ដែលផ្តល់ឱកាសជូនដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផល​គុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយក្រុមហ៊ុន ភីធីជី និងក្រុមហ៊ុន OCIC សូមអញ្ជើញពាណិជ្ជករ អាជីវករជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងមាន​បំណងចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន សូមមកទាក់ទង និងបំពេញបែបបទ ចាប់ពីថ្ងៃជូន​ដំណឹង​នេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុនភីធីជី អ៊ិនធើនេសិនណល ទូរស័ព្ទទាក់ទង/Telegram៖ +៨៥៥ ៧០៥០៦០០៧ ឬ+៨៥៥ ៦១៩៩៥៨៩៩ ឬ+៨៥៥ ១២៧០៣៣៩៣៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm