អាគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹងបើកឱ្យដំណើរការ

2023/04/22 01:40:26 am        568

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ដើម្បីលើកកម្ពស់លទ្ធភាពទទួល និងប្រើប្រាស់សេវាសុខភាពដោយប្រជាពលរដ្ឋ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល និងការធ្វើទំនើបកម្មវិស័យសុខាភិបាល ដោយបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល មានជាអាទិ៍ ការសាងសង់ថ្មី ពង្រីក និងជួសជុលប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការផ្គត់ផ្គង់ឱសថ បរិក្ខារ និងឧបករណ៍ពេទ្យ បណ្តាញទំនាក់ទំនងព័ត៌មានវិទ្យា ទូរគមនាគមន៍ និងបច្ចេកវិទ្យា មធ្យោបាយដឹកជញ្ជូន និងរថយន្តគិលានសង្គ្រោះ បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍ សមត្ថភាពជំនាញ វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពសេវាគាំទ្រជាសារវ័ន្ត ដូចជាសេវាមន្ទីរពិសោធន៍ សេវាផ្តល់ឈាម។ល។ ការវិនិយោគទាំងអស់នេះ បានរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់លទ្ធភាពទទួល និងប្រើប្រាស់សេវាសុខភាពដល់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អគុណភាពនៃសេវាថែទាំសុខភាពទៀតផង។

ឯកឧត្តម បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង នៅពេលនេះ ជាសក្ខីកម្ម នៃសមិទ្ធផលថ្មីបន្ថែមទៀត នៃវិស័យសុខាភិបាល។

តាមការឱ្យដឹង នៅក្នុងខេត្តកណ្តាល មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ១០, មន្ទីរពេទ្យបង្អែក ១១, មណ្ឌលសុខភាព ១០៦ និងប៉ុស្តិ៍សុខភាព ចំនួន៣ មានបុគ្គលិក ចំនួន១,៨០០នាក់។ ដោយឡែក ស្រុកកណ្តាលស្ទឹង មានមន្ទីរពេទ្យបង្អែក ស្រុក១ មណ្ឌលសុខភាព៧ មានបុគ្គលិក ចំនួន ១៧៣នាក់ ក្នុងនោះ បុគ្គលិកការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មាន២០នាក់ បុគ្គលិកមន្ទីរពេទ្យបង្អែក មាន ៥៨នាក់ បុគ្គលិកមណ្ឌលសុខភាព ចំនួន៩៥នាក់ ៕​ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm