ឯកឧត្ដម ហ៊ុន ណេ​ង​៖ មន្ត្រី​ជា​កម្លាំង​ទាំងអស់​ត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ការការពារ​សន្តិសុខ​ជាតិ​

2021/04/27 09:59:58 am        22

រតនគិរី៖ ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា បាន​ដឹកនាំ សមាជិក សមា​ជិកា នៃ​គណៈ កម្ម​ការ​(​ទី​៤) ទៅកាន់​ខេត្តស្ទឹងត្រែង និង​រតនគិរី ដោយ​បាន​អំពាវនាវ​ដល់​មន្ត្រី​ជា​កម្លាំង​ទាំងអស់​ត្រូវ​ម៉ឺ​ត​ម៉ាត់​ចំពោះ​ការ​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ជូន​សាធារណ​:​ជន​។

​ឯកឧត្ដម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា បា​អញ្ជើញ​បន្ត​ដំណើរ​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង និង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​ខេត្ត​ទាំងពីរ​ដាច់ដោយឡែក​ពី​គ្នា​។

​​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នេះ ឯកឧត្ដម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ បាន​មានប្រសាសន៍ថា ការ​សំណេះសំណាល​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះពាល់​និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់ ក៏ដូចជា​កិច្ចការ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការអនុវត្ត​កិច្ចការរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​សេចក្តីណែនាំ​ឬ​លិខិត​បទដ្ឋាន​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការងារ​អន្តោប្រវេសន៍ ការងារ​ទំនាក់ទំនង​និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ការងារ​គ្រប់គ្រង​ពន្ធនាគារ និង​ដំណើរការ​វាយតម្លៃ​លើ​ទណ្ឌិត​ក្នុងការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ការងារ​កិច្ចការ​ការពារ​ព្រំដែន​របស់​កងកម្លាំង​វារៈ​ការពារ​ព្រំដែន​នៃ​កងកម្លាំង​នគរបាលជាតិ និង​កងយោធពល​ខេមរភូមិន្ទ និង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​។​

​​​ក្នុងឱកាស​អភិបាល​ខេ​ត្តៃ​ខេត្ត​ទាំង​២ បានធ្វើ​សេចក្តីរាយការណ៍​ជូន​គណៈប្រតិភូ​ពី​ការរីកចម្រើន និង​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​នៅក្នុង​ខេត្ត ពិសេស​ខេត្ត​បាន​ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ​ស្ថិរភាព​សង្គម​បានល្អ​ជូន​ប្រជាពលរដ្ឋ​បានរស់នៅ​ដោយ​សុខសន្តិភាព ទទួលបាន​ផល​ នៃ​ការអភិវឌ្ឍ​របស់​រដ្ឋាភិ​បាល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​កម្មវិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​។ ទន្ទឹមនឹងនេះ​ខេត្ត​បាន​ស្ថាបនា​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​គម្រោង​ផ្សេងៗ​ជាច្រើន​។​

​​​បន្ទាប់ពី​បាន​ស្តាប់​នូវ​កា​រាយការណ៍​យ៉ាង​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់​ដែល​ខេត្ត​សម្រេច​រួចមក ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា ក៏បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្ត​ទាំងពីរ ដែល​បានធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយ​អនុវត្តតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាមួយគ្នានេះ ផងដែរ ឯកឧត្តម ហ៊ុន ណេង បាន​ជំរុញ​ទៅដល់​អាជ្ញាធរខេត្ត​ទាំងពីរ​ត្រូវតែ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម​ជាធំ និង​ការទាក់ទាញ​អ្នកវិនិយោគ​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm