យោងតាមការអះអាងរបស់មជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុប(EMSC)បានឲ្យដឹងថា ការរញ្ជួយដី២លើកកម្រិតជិត ៦រ៉ុចទ័រ បានអង្រួនកោះ Kepulauan Batu ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ ។
ការរញ្ជួយដីលើកដំបូងកម្រិត ៦.១រ៉ិចទ័រ បានអង្រួនកោះ Kepulauan Batu នៅព្រឹកថ្ងៃអាទិត្យនេះ ក្រោយមកការរញ្ជួយដី លើកទី២ កម្រិត ៥.៨រ៉ិចទ័រ បានកើតឡើងរយៈពេល ១ម៉ោងក្រោយ ។
EMSC និយាយថា ការរញ្ជួយដីលើកដំបូងស្ថិតនៅក្នុងជម្រៅដី ៤៣គ.ម ខណៈដែលការរញ្ជួយដីលើកទី ២ ស្ថិតក្នុងជម្រៅដី ៤០គ.ម ៕

