ក្រុមការងារ CPP រៀបចំពិធីចម្រើនជន្មាយុដល់លោកតា លោកយាយ ក្នុងឃុំមេទឹក

2023/04/23 06:11:36 pm        39

ពោធិ៍សាត់៖ ឯកឧត្តម ចាន់ សុដាវ៉ាត់ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាកាន ទទួលបន្ទុកឃុំមេទឹក រួមនិងក្រុមការងារនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃធ្វើពិធីប្រោះព្រំសុគន្ធវារី ជូនដល់លោកតា លោកយាយ ក្នុងឃុំមេទឹក ដែលមានអាយុចាប់ពី ៧៥ឆ្នាំឡើង ដើម្បីចម្រើនជន្មាយុ និងជាការដឹងគុណចំពោះ​មនុស្សចាស់។ ពិធីនេះបានប្រារព្ធធ្វើនៅទីអារាមវត្តក្ដាត ស្ថិតក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ឯកឧត្តម ចាន់ សុដាវ៉ាត់ បានលើកឡើងថា ក្រុមការងារចុះមកឃុំមេទឹកនេះ គឺជាកូន ជាចៅ ជាបង ជាប្អូន ដើម្បី​បម្រើលោកតា លោកយាយ និង​ប្រជាពលរដ្ឋ។ ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលច្រើនរាប់មិនអស់ ដែលបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋទូទាំងប្រទេស។ ដូចនេះការបោះឆ្នោតគ្រាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិទី៧ខាងមុខនេះ គឺដើម្បីទទួលបានសុខសន្តិភាព ទទួលបានការអភិវឌ្ឍន៍  និងការគាំពារ​សង្គមរយៈពេល៥ឆ្នាំបន្តទៀត ជូនលោកយាយ លោកតា និងប្រទេសជាតិយើងទាំងមូល។

ក្នុងឱកាសនោះ ក្រុមការងារបានរៀបចំអាហារសាមគ្គីជូនលោកតាលោកយាយ និងបានសុខទុក្ខគ្នាទៅវិញទៅមក រំលឹកនូវអនុស្សាវរីយ៍ និងសាមគ្គីភាពវ័យចំណាស់ជាធ្លុងមួយផងដែរ។

បន្ទាប់មកឯកឧត្តម ចាន់ សុដាវ៉ាត់ បានអញ្ជើញទៅពិនិត្យមើលការជីកស្រះ និងចាក់ដីពង្រីកទីធ្លាវត្តក្ដាត បន្ថែមលើនោះឯកឧត្តម និងក្រុមការងារនឹងចូលរួមថវិកាកសាងរបងវត្ត តាមការបិណ្ឌបាតរបស់ព្រះចៅអធិការ និងការស្នើរបស់គណៈកម្មការវត្តផងដែរ ៕ ដោយ៖ ពៅ ភិរុណ 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm