រុស្ស៊ីណែនាំឲ្យពលរដ្ឋរបស់ខ្លួនឲ្យបញ្ចៀសការធ្វើដំណើរទៅកាន់កាណាដា ដោយលើកឡើង​ពី​ហេតុផល​ពី​ការរើសអើង និងអំពើហិង្សា

2023/04/23 08:07:14 pm        287

ក្រសួងការបរទេសរុស្ស៊ីនិយាយថា ទីក្រុងម៉ូស្គូ នឹងណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចៀស​វាង​ពី​ការ​ធ្វើ​ដំណើរ​ទៅកាន់ប្រទេសកាណាដា ដោយពួកគេលើក​ឡើងពី​ហេតុ​ផល​ករណី​រើស​អើង​ជាតិ​សាសន៍​កើន​ឡើង​មក​លើពលរដ្ឋរុស្ស៊ី ដែលរួមទាំងអំពើហិង្សាលើរាងកាយ ។ 

កាណាដា ស្ថិតក្នុងចំណោមប្រទេសគាំទ្រខ្លាំងបំផុតដល់អ៊ុយក្រែន នៅក្នុង​សង្រ្គាម​ប្រឆាំង​ជា​មួយ​កង​កម្លាំង​ទីក្រុងម៉ូស្គូ ហើយពួកគេបានដាក់ទណ្ឌកម្មលើមន្រ្តីរុស្ស៊ីរាប់រយនាក់ និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត ក៏ដូចជាបំរាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។ 

ក្រសួងការបរទេសរុស្ស៊ី និយាយនៅក្នុងសេចក្តីជូនដំណឹងថា ដោយសារ​ករណី​រើសអើង​ជាតិ​សាសន៍​កើន​ឡើង​មក​លើពលរដ្ឋរុស្ស៊ី នៅក្នុងប្រទេសកាណាដា រួមទាំងអំហិង្សាលើរាងកាយនោះ ពួកយើង​សូម​ណែនាំឲ្យអ្នករាល់គ្នាចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសមួយនេះ ក្នុង​បំណង​ទេសចរណ៍ ការអប់រំ និងក្នុងបរិបទពាក់ព័ន្ធនឹងវិស័យធុរកិច្ច ។ 

សេចក្តីជូនដំណឹងដែលចុះកាលបរិច្ឆេតថ្ងៃទី ២០ ខែមេសា និងបានបង្ហោះ​នៅ​លើ​បណ្តាញ​ព័ត៌​មាន​សង្គម Telegramរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍នេះ បន្តថា បើសិនជាអ្នក​នៅ​ប្រទេស​កាណាដា​រួចស្រាប់ទៅហើយ ពួកយើងសូមជំរុញឲ្យអ្នកប្រុងប្រយ័ត្ន ពិសេស​នៅ​តាម​ទី​កន្លែង​សាធារណៈ ។ 

ក្រសួងការបរទេសកាណាដា មិនអាចសុំសេចក្តីអធិប្បាយភ្លាមៗបាននោះទេ ជុំវិញការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេសរុស្ស៊ី ។ 

កាលពីសប្តាហ៍មុន រុស្ស៊ី បានដាក់ទណ្ឌកម្មលើក្រុមមន្រ្តី និងឥស្សរជនសាធារណៈកាណាដា ៣៣៣រូប ដើម្បីឆ្លើយតបនឹងការរឹតត្បិតរបស់កាណាដា ទៅលើទីក្រុងម៉ូស្គូ និងការគាំទ្រអ៊ុយក្រែន ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm