ព្រះអគ្គិជ័យកីឡាស៊ីហ្គេម បន្ដដំណើរដល់ឡាវ ដែលជាប្រទេសក្រោយគេ ត្រូវពិធីដង្ហែ មុនត្រឡប់មកកម្ពុជាវិញ

2023/04/24 06:31:49 pm        200

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបន្ដដំណើរទៅដល់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវហើយ ក្រោយទទួលបានជោគជ័យ ក្នុងពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្មីៗ ។

បេសកកម្មដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC នេះ ទទួលបានការអញ្ជើញទទួលស្វាគមន៍ពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមន្ដ្រីទូត ព្រមទាំងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។

គួរដឹងថា ប្រទេសឡាវ គឺជាប្រទេសក្នុងតំបន់ក្រោយគេ ដែលកម្ពុជានឹងត្រូវរៀបចំពិធីដង្ហែ​ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ នាព្រឹកថ្ងៃទី២៥ ខែមេសាស្អែកនេះ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ។

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះដែរ ក្រុមប្រតិភូពិសេសកម្ពុជា និងឯកអគ្គរាជទូតកម្ពុជា បានធ្វើការជួយប្រជុំពិភាក្សាការងារជាមួយភាគីឡាវ ពិសេសមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ​អូឡាំពិកឡាវ ដើម្បីត្រៀមរៀបចំពិធីដង្ហែស្អែកនេះ ខណៈតាមការគ្រោងទុកពិធីដង្ហែ​ដ៏មាន​អត្ថន័យនេះ នឹងមានថ្នាក់ដឹកនាំ ឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំនៅប្រទេសឡាវ កីឡាករ-កីឡាការិនី និងសិស្សានុសិស្សជាច្រើនចូលរួម ។

សូមរំឮកថា ព្រះអគ្គិជ័យកីឡា បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ដោយប្រារព្ធពិធី​ដង្ហែឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មុនបន្ដដំណើរទៅដល់ប្រទេសឡាវ ដោយទទួលបានការគាំទ្រគួរឲ្យកត់​សម្គាល់​ពីគ្រប់បណ្ដាប្រទេស ចំពោះពិធីប្រវត្តិសាស្ដ្រ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្រោយពិធីដង្ហែនៅទីក្រុងវៀងច័ន្ទន៍ ប្រតិភូកម្ពុជា នឹងបន្ដដំណើរទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាក់សាក់ ដែលជាខេត្តជាប់ព្រំដែនខេត្តស្ទឹងត្រែងរបស់កម្ពុជា នាថ្ងៃទី២៦ ខែមេសាស្អែកនេះ មុនពិធីដង្ហែ​ត្រឡប់ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀនវិញ នាថ្ងៃទី២៧ ខែមេសា និងបន្ដដង្ហែទៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាខាងមុខ ៕អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        97
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm