សំបុត្រទស្សនាកីឡាSEA GAMES ឆ្នាំ២០២៣ ចាប់ផ្តើមចែកលើកដំបូងចាប់ពីថ្ងៃទី២៤ខែមេសានេះទៅ

2023/04/24 07:28:39 pm        617

ភ្នំពេញ៖ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី24 ខែមេសានេះទៅ សំបុត្រចូលទស្សនាប្រកួតកីឡា SEA GMAES ត្រូវបានចាប់ផ្តើមមានចែកជូនភ្ញៀវជាតិអន្តរជាតិចូលទស្សនាប្រកួតSEA GAMESលើកទី៣២ និងASEAN PARA GAMESលើកទី១២ នៅតាមទីតាំងចំនួន៦ នៅក្នុងរាជធានី​ភ្នំពេញ ខណៈវិញ្ញាសាប្រកួតដំបូងគឺក្រុមបាល់ទាត់បុរសឥណ្ឌូនេស៊ី​ជួបជាមួយហ្វីលីពីន ហើយ​ក្រុមកម្ពុជា ជួបជាមួយក្រុមទីម័រខាងកើតនៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។

មន្ត្រីចែកសំបុត្រទស្សនាSEA GAMES នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ថ្លែងថា ទីតាំងស្តង់ចែក​សំបុត្រ​ទស្សនាឥតគិតថ្លៃទាំង៦កន្លែង នោះរួមមាន៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក ពហុកីឡាដ្ឋានមរតកតេជោ ផ្សារទំនើបអ៊ីអនទាំងបីសាខា និង ផ្សារទំនើបអេដេននៅតំបន់បឹងកក់ ហើយភ្ញៀវជាតិអន្តរជាតិ ដែលមកយកសំបុត្រ គឺត្រូវចុះឈ្មោះ APP និងPlaystore Sea Games 2023។

បើតាមអ្នកគាំទ្រកីឡាបាល់ទាត់ SEA GAMES ថ្លែងថា បន្ទាប់ពីឃើញប្រព័ន្ធផ្សព្វផ្សាយនានា នៅថ្ងៃទី២៤ ខែមេសានេះចាប់ផ្តើមមានការចែកសំបុត្រឥតគិតថ្លៃចូលទស្សនាប្រកួតកីឡា SEA GAMES គឺពួកគេនាំគ្នាប្រញាប់មកសាកសួរព័ត៌មានដើម្បីទទួលបានសំបុត្រចូលទស្សនា និងធានាថា ខ្លួនពិតជាបានចូលទស្សនា។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES និង ASEAN PARA GAMES ថ្លែងថា គ្រប់ភ្ញៀវជាតិអន្តរជាតិចូលទស្សនាប្រកួតកីឡាSEA GAMES គឺត្រូវតែមានសំបុត្រទស្សនាមិនបង់ថ្លៃ ហើយសំបុត្រនោះ ត្រូវចុះឈ្មោះតាមអនឡាញ រួចហើយភ្ញៀវ​អាច​ទៅយកសំបុត្រនោះ នៅតាមទីលានប្រកួត និងតាមបណ្តាផ្សារទំនើប​អ៊ីអនទាំងបីសាខា ជាដើម។

សូមបញ្ជាក់ថា ប្រកួតកីឡាSEA GAMESលើកទី៣២ មានកីឡាប្រកួតចំនួន៣៧ប្រភេទកីឡា និងមានវិញ្ញាសាប្រកួតចំនួន៥៨១វិញ្ញាសា ។ ដោយឡែកការប្រកួតកីឡា ASEAN PARA GAMESលើកទី១២ មានកីឡាប្រកួតចំនួន១៣ប្រភេទកីឡា និងមានវិញ្ញាសាប្រកួតចំនួន​៤៣១វិញ្ញាសា មកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយការប្រកួតវិញ្ញាសាដំបូងគេ គឺវិញ្ញាសា បាល់ទាត់បុរស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសានេះ៕ អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm