បេក្ខជនគណបក្សកាន់អំណាចជប៉ុន ឈ្នះការបោះឆ្នោតពិសេសចំនួន៤ ក្នុងចំណោម៥

2023/04/24 10:05:51 pm        231

គណបក្សប្រជាធិបតេយ្យសេរីនិយមកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Fumio Kishida បានឈ្នះការបោះឆ្នោតចំនួន៤ ក្នុងចំណោមការបោះឆ្នោតពិសេសចំនួន៥ សម្រាប់សភា ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈគណបក្សប្រឆាំង Nippon Ishin no Kai (គណបក្សនវានុវត្តន៍ជប៉ុន) បានឈ្នះការបោះឆ្នោតពិសេសតែមួយ។

គណបក្សប្រជាធិបតេយ្យសេរីនិយម បានឈ្នះលើបេក្ខជនគណបក្សប្រឆាំងក្នុងមណ្ឌលបោះឆ្នោត​ចំនួន៣ របស់សភាតំណាងរាស្ត្រ ជាសភាជាន់ទាប និងមណ្ឌលបោះឆ្នោតមួយនៃសមាជិកក្រុម​ប្រឹក្សាសភា ជាសភាជាន់ខ្ពស់។

គណបក្ស Nippon Ishin បានចាញ់គណបក្សប្រជាធិបតេយ្យសេរីនិយមចំពោះការធានា​បាន​អាសនៈជាថ្មីសម្រាប់សភាជាន់ទាប ខណៈគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ ជា​គណបក្ស​ប្រឆាំងធំរបស់ប្រទេសជប៉ុន បានចាញ់នៅក្នុងមណ្ឌលបោះឆ្នោតចំនួន៣ទាំងអស់ ជា​កន្លែងដែលគណបក្សនេះរៀបចំបេក្ខជនផ្លូវការ។

ក្រុមអ្នកអង្កេតការណ៍ និយាយថា ដោយគណបក្សប្រជាធិបតេយ្យសេរីនិយម បានជំរុញកម្លាំង​របស់ខ្លួន ក្នុងមណ្ឌលបោះឆ្នោតទាំង៥ ​ដណ្តើមបានអាសនៈចំនួន៤ កើនពីចំនួន៣អាសនៈដែល​បានរំពឹងទុកមុនការបោះឆ្នោតនោះ រដ្ឋបាលរបស់លោក Kishida ត្រូវបានគេរំពឹងថានឹងទទួល​បាន​កម្លាំង​ជំរុញ​ឈានដល់ទំហំពិតប្រាកដ ​និងការ​សន្និដ្ឋាន​ពីការរំលាយសភាជាន់ទាប សម្រាប់ការ​បោះឆ្នោតមុនអាណត្តិ ​អាចកើនឡើងនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមនេះ។

នៅក្នុងមណ្ឌលបោះឆ្នោតសភាជាន់ទាបលេខ៥ ក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ លោក Eri Arfiya ដែលរៀបចំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម បានឈ្នះការប្រកួតប្រជែង​ដ៏ប្រកៀក​ជាមួយលោក Kentaro Yazaki មកពីគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជាគណបក្សប្រឆាំងធំ​របស់​ប្រទេសជប៉ុន និងបេក្ខជនផ្សេងទៀត។

អាសនៈមួយបានស្ថិតនៅទំនេរ ​បន្ទាប់ពីលោក Kentaro Sonoura ​អតីតសមាជិកគណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម បានលាលែងដោយសារតែរឿងអាស្រូវមូលនិធិនយោបាយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        2
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        50
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm