គ្រឹះស្ថានអប់រំចិនចំនួន២០ ផ្ដល់អាហារូបករណ៍ដោយគ្មានកំណត់ ដល់សិស្សនិស្សិតកម្ពុជា

2023/04/24 10:29:42 pm        411

ភ្នំពេញ៖ គ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យចំនួន២០កន្លែង នៅតាមបណ្ដាខេត្ត ក្រុងមួយ ចំនួន នៃប្រទេសចិន ប្រកាសផ្ដល់អាហារូបករណ៍ដោយគ្មានកំណត់ ដល់សិស្សនិស្សិតកម្ពុជា បានទៅសិក្សាបន្តនៅប្រទេសចិន តាមរយៈការសម្របសម្រួលពីសមាគមនិស្សិតសាកលវិទ្យាល័យរាជធានីភ្នំពេញ និងបណ្ដាខេត្ត (PPSA) ។

ក្នុងពិព័រណ៍អាហារូបករណ៍ និងការសិក្សា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នាសាលាគ្រូយើង សាខារាជ ធានី ភ្នំពេញ រៀបចំដោយសមាគមនិស្សិតសាកលវិទ្យាល័យរាជធានីភ្នំពេញ និងបណ្ដាខេត្ត លោកស្រី សំរឹទ្ធ ធីតា អនុប្រធាន PPSA លើកឡើងថា សម្រាប់អាហារូបករណ៍ផ្ដលជូនដល់សិស្សនិស្សិតកម្ពុជានេះ គឺចាប់ពីថ្ងៃទី៩ (ឌីប្លូម) រហូតដល់ថ្នាក់បណ្ឌិត សិក្សាលើជំនាញប្រមាណជា៤០ មានដូចជា ជំនាញ ស្ថាបត្យកម្ម (Architecture), វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រជាដើម ។

លោកស្រី បន្តថា ឪពុកម្ដាយ ឬសិស្សនិស្សិត ដែលចង់បានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ អាចទាក់ទងតាមរយៈ PPSA ដោយពលរដ្ឋទាំងអស់មានឱកាសទទួលបានដូចគ្នា ។ សម្រាប់លក្ខខ័ណ្ឌ ដើម្បីទទួលបានអាហារូបករណ៍ គឺជាសិស្សឆ្នើម ចេះភាសាចិន (Level HSK 4) ហើយចំពោះសិស្សនិស្សិត ដែលមានឆន្ទៈចង់ទៅសិក្សា ទោះមិនភាសាចិន ក៏អាចទៅបានដែរ។

ក្នុងពេលទៅទស្សនាពិព័រណ៍អាហារូបករណ៍ និងការសិក្សា សិស្សានុសិស្ស លើកឡើងថា ពិព័រណ៍នេះ​ពិតជាល្អ​ណាស់​សម្រាប់សិស្សនិស្សិតនៅកម្ពុជា ដែលមានបំណងប្រាថ្នាទៅសិក្សានៅក្រៅប្រទេស ខណៈពួកគេក៏​ចង់ទៅ​សិក្សានៅប្រទេសចិនផងដែរ ព្រោះជាប្រទេសក្នុងតំបន់អាស៊ីមួយ ដែលមានភាពរីកចម្រើនខ្លាំង និងអាចដក​ស្រង​នូវចំណេះដឹង និងបទពិសោធន៍ ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិព័រណ៍នោះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មាន​ប្រសាសន៍ថា ការផ្ដល់អាហារូករណ៍ជាបន្តបន្ទាប់ដល់សិស្សនិស្សិតកម្ពុជា ពីសំណាក់ប្រទេសចិន គឺបានបង្ហាញ​កាន់តែច្បាស់ ក្នុងការជួយអភិវឌ្ឍន៍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ដែលក្នុងនាមជាមិត្តដែកថែប និង​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ។

ជាមួយនេះ ឯកឧត្តមបានជំរុញដល់សិស្សនិស្សិត ដែលបានជាប់អាហារូបករណ៍ បានទៅសិក្សានៅប្រទេសចិន សូមខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងចំណេះជំនាញ មកចូលរួមអភិវឌ្ឍន៍ប្រទេស​ជាតិឲ្យកាន់តែ​មាន​ភាពរីកចម្រើន ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm