សំណង់សត្វនាគនៅសួនកម្សាន្ត Disneyland ក្នុងរដ្ឋកាលីហ្វនីញ៉ា ត្រូវបានភ្លើងឆេះ តែពុំបណ្ដាលឲ្យមានមនុស្សរបួសទេ​

2023/04/25 12:34:31 am        238

ហ្វូងមនុស្ស​ដែល​កំពុង​សប្បាយរីករាយ​ទស្សនាការ​សម្ដែង​ផ្ទាល់​នៅ​សួន​កម្សាន្ត Disneyland​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក បាន​រត់គេច​យ៉ាង​ស្លន់ស្លោរ​កាលពី​យប់​ថ្ងៃ​សៅរ៍ នៅពេល​សំណង់​សត្វ​នាគ​យក្ស​បែប​គំនូ​ជីវ​ច​ល ត្រូវបាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។

​វីដេអូ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​សំណង់​នាគ​ព្រួស​ភ្លើង Maleficent កម្ពស់​១៣​ម៉ែត្រ ត្រូវបាន​ភ្លើង​ឆាបឆេះ បំផ្លាញ​យ៉ាង​សន្ធោរ​សន្ធៅ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​។

​អគ្គិភ័យ​បានកើត​ឡើង​អំឡុង ការសម្ដែង Fantasmic ជាការ​សម្ដែង​ផ្ទាល់ បង្ហាញ​ពី​ការបាញ់ទឹក កាំជ្រួច​ភ្ញី និង Mickey Mouse(​កណ្តុរ​មី​ក​គី​)​។

​ពុំមាន​នរណាម្នាក់​រង​របួស​ទេ អំឡុង​អគ្គិភ័យ​នោះ​។​

​នៅ​ឆាក​មួយ ការផ្ទុះ​ឆេះ​ដ៏​ធំ​មួយ​ចេញពី​នាគ យក្ស ខណៈ​ហ្វូងមនុស្ស​អាច​លឺ​សំឡេង​ភ្ញាក់​ផ្ញើ​ល ហើយ​បុគ្គលិក​សួន​នេះ បាន​ស្រែក​ឲ្យ​ចាក​ចេញពី​តំបន់​នោះ​។

​ក្រុមហ៊ុន Disney បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ដោយសារតែ​ផ្សែង​ក្រាស់​ពេក ក្រុម​អ្នកគ្រប់គ្រង​នៅ​សួន​នេះ ត្រូវបាន​ជម្លៀស​ចេញពី​ទីតាំង​មួយចំនួន​ក្បែរ​នោះ ។

​សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​បន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នៅ​កំពុង​ស៊ើបអង្កេត​នៅឡើយ ហើយ​កន្លែង​ដែលមាន​អគ្គិភ័យ​ស្រដៀង​គ្នា​នឹងត្រូវ​ផ្អាក​គ្រប់​សកម្មភាព​កម្សាន្ត​ទាំងអស់​ជុំវិញ​ពិភពលោក ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​ណាមួយ​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm