ក្រសួង​សង្គមកិច្ច​ កំពុង​យកចិត្តទុកដាក់ ដើម្បី​បង្កើត​ផែនការ​សកម្មភាព​គាំទ្រ​ជន​អូ​ទី​ស្សឹម​

2023/04/25 12:58:11 am        174

​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី២៤ ខែមេសា​នេះ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ក្នុង​គោលដៅ​សំខាន់​ឈានទៅ​ការបង្កើត ផែនការ​សកម្មភាព​គាំទ្រ​ជន​អូ​ទី​ស្សឹម​នៅ​កម្ពុជា​។

​ក្រៅពី​វិស័យ​ពិការភាព​ជាទូទៅ បច្ចុប្បន្ននេះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​នឹង​កំពុង​គិត​គូប​បន្ថែម លើ​បញ្ហា​អូ​ទី​ស្សឹម​។ ជាក់ស្ដែង​ក្រសួង​សង្គមកិច្ច ដោយមាន​ការចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ ក៏ដូចជា​តំណាង​អាណាព្យាបាល​ដែលមាន​កូន​កើត បញ្ហា​អូ​ទី​ស្សឹម បាន​ជួប​ពិភាក្សាគ្នា ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ក្នុង​គោលបំណង​សំខាន់​បង្កើតឱ្យមាន​ផែនការ​ជាក់លាក់​គាំទ្រ​ដល់​ជន​អូ​ទី​ស្សឹម​នៅ​កម្ពុជា​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​នេះ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា​បច្ចុប្បន្ន សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា គឺ​សម្រេចបាន​សមិទ្ធផល​គាប់ប្រសើរ​ជាច្រើន​។ ប៉ុន្តែ​កម្ពុជា នៅ​ប្រឈម​បញ្ហា​មួយចំនួន ពិសេស​បញ្ហា​ក្នុងចំណោម​ជន​មាន​ពិការភាព​គំហើញ ជន​មាន​អូ​ទី​ស្សឹម និង​ជន​ខ្សោយសតិ​បញ្ញា ដែល​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​ក្នុងការ​ដោះស្រាយ​ជា​លក្ខណៈ​ពហុ​វិស័យ​។

​ក្នុង​សិក្ខាសាលា​ដដែល​នេះ ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ចំណុច​សំខាន់​មួយចំនួន សម្រាប់​ពិចារណា​កំណត់​រៀបចំ​ជា​ផែនការ​ជាក់​គាំទ្រ​ដល់​ជន​អូ​ទី​ស្សឹម​ផងដែរ​។ ចំណុច​ទី​១ លើកកម្ពស់​ការយល់ដឹង​នៅ​គ្រប់​កម្រិត តាមរយៈ​មធ្យោបាយ​ផ្សេងៗ រួមទាំង​ការរៀបចំ​ទិវា​អូ​ទី​ស្សឹម​។ ចំណុច​ទី ២ គឺ​ពង្រឹង​លទ្ធភាព​ទទួលបាន​ការ​អប់រំ ទាំង​នៅ​កម្រិត​ម​ត្តេ​យ្យ បឋមសិក្សា​និង​មធ្យមសិក្សា​។ ចំណុច​ទី ៣ គឺ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​សុខភាព និង​ស្តារ​លទ្ធភាព​ពលកម្ម រួមទាំង​ការបង្កើន​និង​រៀបចំ​ឱ្យមាន​ធនធាន​អ្នក​វិជ្ជាជីវៈ​។ ចំណុច​ទី ៤ គឺ​គាំទ្រ​ឱកាស​សម្រាប់​មុខរបរ​និង​ការងារ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​។​

​បើ​ផ្អែកលើ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​កុមារ និង​យុវវ័យ បានផ្ដល់​និយមន័យ អូ​ទី​ស្សឹម ជា​វិបល្លាស​អស់​មួយជីវិត​នៃ​ការលូតលាស់ ព្រមទាំង​មាន​ភាព​អន់​ខ្សោយ​នូវ ៣​ចំណុច​សំខាន់ៗ រួមមាន​ជំនាញ​សង្គម ជំនាញ​ទំនាក់ទំនង និង​មាន​អាកប្បកិរិយា​ដដែលៗ​ហើយ​ជាក់លាក់​។​

​លើសពីនេះ​កុមារ​មាន​បញ្ហា​អូ​ទី​ស្សឹម តែងមាន​ការពាក់ព័ន្ធ​ទៅនឹង​បញ្ហាលំបាក​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​ប្រកាច់ ការ​រពឹស​នៅ​មិន​ស្ងៀម ឬ​ពិការភាព​បញ្ញា​៕ អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm