ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់

2023/04/25 04:11:15 pm        227

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ​នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ខណៈដែលការជួបជុំដ៏ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមានបញ្ហាអ្វីកើតឡើងដោយជំងឺកូវីដ-១៩នោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះបីជាសម្ដេចបានប្រកាសលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស ប៉ុន្ដែការបន្តអនុវត្តនូវវិធានការការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការទប់ស្កាត់បាននូវការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩នៅកម្ពុជា។

សម្តេចតេជោ បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីឱ្យចេះវិវឌ្ឍន៍តាមសម័យកាល(Update)។ សម្តេចបញ្ជាក់ថា «សម័យDigital បើមនុស្សមិនDigitalក៏មិនកើតដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្សាយបន្ដផ្ទាល់មិនបាច់ផ្សាយតែកន្លែងល្អៗទេ ប៉ុន្ដែកន្លែងមិនល្អក៏ត្រូវផ្សាយដែរ ដើម្បីសម្ដេចអាចបានឃើញ និងទទួលបានព័ត៌មានពីចំណុចដែលខ្វះខាតផងដែរ។

សម្តេចតេជោ បញ្ជាក់ថា វិស័យអប់រំរបស់កម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយ។ បើប្រៀបធៀបឆ្នាំ១៩៧៩ពេលនោះកម្ពុជា មានការលំបាកណាស់ ក្នុងការជ្រើសរើសគ្រូបង្រៀនដើម្បីមកបង្រៀនសិស្ស ដោយសារតែសង្គ្រាមបានបំផ្លាញអស់សូម្បីតែគ្រូបង្រៀន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។

សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នអតីតគ្រូបង្រៀនដែលបានជ្រើសចេញពីឆ្នាំ១៩៧៩ ភាគច្រើនបានចូលនិវត្តន៍ ហើយពេលនេះគ្រូបង្រៀនភាគច្រើន បានជ្រើសរើសចេញពីគ្រូដែលបានបណ្ដុះបណ្ដាលថ្មី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំហុសដ៏ធំរបស់ប្រទេសដែលតែងតែអួតថា ជាបិតាប្រជាធិបតេយ្យ ដោយបង្កើនកំហុសធំៗចំនួន២សម្រាប់កម្ពុជា ទី១-គាំទ្ររដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០ និងទី២-គាំទ្រខ្មែរក្រហម ដែលសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែររាប់លាននាក់ នៅឆ្នាំ១៩៧៥-១៩៧៩ តែសូមកុំបង្កើតឱ្យមានកំហុសទី៣ សម្រាប់កម្ពុជាឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា របបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង ក្រោយរំដោះរបបនេះកូនចៅរបស់ប្រជាពលរដ្ឋភាគច្រើនគឺបានចូលរៀននៅតាមកុដិលោក តាមវត្តអារាម។

សម្តេចតេជោ បញ្ជាក់ថា ក្រុមបរទេសដែលអះអាងខ្លួនថា ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែកសាងកំហុសចំពោះកម្ពុជា បណ្ដាលឱ្យរងគ្រោះព្រោះសង្គ្រាម ធ្វើឱ្យប្រទេសរងគ្រោះគ្រប់បែបយ៉ាង ប៉ុន្ដែសូម្បីតែពាក្យសូមទោសមួយម៉ាត់ ក៏បរទេសទាំងនោះមិនបានធ្វើចំពោះកម្ពុជាផង គឺប្រើត្រឹមពាក្យសោកស្ដាយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដាំមនុស្ស គឺត្រូវការរយៈពេល សម្រាប់កម្រិតចំណេះដឹងទូទៅមធ្យមសិក្សាត្រូវការ១២ ឆ្នាំ កម្រិតបរិញ្ញាបត្រត្រូវការពេល ៤ ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ត្រូវការ ២ និងថ្នាក់បណ្ឌិតត្រូវការច្រើនឆ្នាំថែមទៀត ក្នុងនោះសូម្បីតែឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រើពេល ៤ ឆ្នាំដើម្បីរៀនថ្នាក់បណ្ឌិត។

សម្តេចតេជោ បន្ថែមថា ដាំដើមឈើយើងត្រូវការ ៤-៥ ឆ្នាំបានផ្លែ ប៉ុន្ដែដាំមនុស្សគឺត្រូវការពេលច្រើន និងត្រូវការកាវិនិយោគជាច្រើនបន្ថែមទៀត។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានកំណើនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ក្នុង១ឆ្នាំ។ កាលពីរំដោះឆ្នាំ១៩៧៩ កម្ពុជាមានប្រជាពលរដ្ឋតែជាង៥លាននាក់ ប៉ុន្ដែមកដល់ពេលនេះ គឺមានរហូតដល់ ១៧លាននាក់ ដូច្នេះតាមរយៈកំណើនប្រជាជន គឺត្រូវកសាងសាលារៀនបន្ថែមរឹតតែច្រើនដែរ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពិនិត្យមើលអគារសាលារៀន ដែលមានសភាពចាស់ទ្រុឌទ្រោម និងសាលាខ្លះទៀតខ្វះអគារ និងបន្ទប់ក្នុងការសិក្សា ដោយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូដែលទើបទទួលបានសញ្ញាបត្រនាថ្ងៃនេះថា ដើម្បីអាចធានាថាអាចឡើងកម្រិងក្របខណ្ឌមន្រ្ដីរបស់ខ្លួន គឺត្រូវបន្តខិតខំរៀនសូត្របន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងចង់ធ្វើជាឃុំ នៅតំបន់ណាមួយ ,នៅថ្ងៃណាមួយ ពេលដែលសម្តេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្ត និងស្រុកដែលឆ្លាត បើចង់បានគ្រូបង្រៀនល្អនៅកន្លែងរបស់ខ្លួន គឺត្រូវកសាងកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន។

សម្តេចតេជោ ហ៊ុន សែន សោកស្ដាយក្រុមដែលអះអាងថា ខ្លួនប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្ដែគ្រាន់តែក្រុមអតីតសកម្មជន និងយុវជនសង្គមស៊ីវិល ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល បែរមកចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល នាំគ្នាទៅរិះគន់ និងប្រមាថក្រុមសកម្មជន និងយុវជនទៅវិញ ដែលសកម្មភាពនេះមិនបង្ហាញពីការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៧៧ រហូតដល់ពេលនេះ គ្មាននរណាម្នាក់ដែលហ៊ានអះអាងថា ជាមេរបស់សម្ដេចនោះទេ ដូច្នេះកុំមកអះអាង ឬតាំងខ្លួនថា ជាមេ របស់សម្ដេចតេជោឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានប្រើប្រាស់វិធីសាស្រ្ដចំនួន៣ សម្រាប់ការវិភាគលើស្ថានការណ៍ផ្សេងៗ ក្នុងនោះ ទី១ វិចារវិជ្ជា, ទី២ ទស្សនៈប្រវត្តិសាស្រ្ដ និងទី៣ ឡូស៊ិក តក្កវិទ្យា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុន ប៊ូយ៉ុង បានប្រកាសផ្តល់រថយន្តក្រុងចំនួន ១.០០០គ្រឿងបន្ថែមទៀតដល់កម្ពុជា សម្រាប់រៀបចំបណ្តាញដឹកជញ្ជូននៅកម្ពុជា។

សម្តេចតេជោបានប្រកាសថា ក្រុមហ៊ុនប៊ូយ៉ុងបានសន្យាចំពោះមុខសម្តេចតេជោ នឹងមិនយកប្រាក់ចំណេញពីការរកស៊ីនៅកម្ពុជាចេញទៅក្រៅប្រទេសឡើយ ហើយក្រុមហ៊ុននេះក៏មានបំណងបើកសាកលវិទ្យាល័យជំនាញសុខាភិបាលនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំក្រោយៗទៀត ការវិភាជថវិកាក្នុងវិស័យអប់រំ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងសាលារៀន ជំនួសឱ្យអគារចាស់ និងកសាងអគារថ្មី និងផ្ទះគ្រូបង្រៀន។

សម្ដេចតេជោ ចង់ឃើញប្រទេសកម្ពុជា មានសាលារៀនល្អៗ ហើយក្នុងកាលៈទេសៈចាំបាច់ សាលារៀនបានចូលរួមជួយច្រើន ដូចជា៖ ករណីវិបត្តិកូវីដ-១៩ ដោយសាលារៀនជាច្រើនបានយកមកធ្វើជាកន្លែងចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធ Internet នៅកម្ពុជាកាន់តែមានទំហំធំ និងស្ថិរភាព ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅសុទ្ធតែប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm