ការលំបាករបស់អ្នកដំណើរនៅអាល្លឺម៉ង់ ខណៈបុគ្គលិកអាកាសយានដ្ឋានទីក្រុង ប៊ែរឡាំងធ្វើកូដកម្ម

2023/04/25 07:26:58 pm        55

អាល្លឺម៉ង់៖ អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេប្រាប់ពីការរំពឹងថា នឹងមានការអាក់ខានចំពោះជើងហោះហើរនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុគ្គលិកសន្តិសុខបានធ្វើកូដកម្មមួយថ្ងៃនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៊ែរឡាំង។ សកម្មភាពនេះ បានមើលឃើញថា ការធ្វើដំណើរចាកចេញទាំងអស់ពីរដ្ឋធានី ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទ ដោយការធ្វើដំណើរមកដល់ក៏រងផលប៉ះពាល់។

អ្នកនាំពាក្យរបស់អាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរប្រមាណ ២៤០ជើង ដែលត្រូវបានគេកំណត់ហោះហើរនៅថ្ងៃច័ន្ទ ប៉ុន្តែត្រូវបានលុបចោលជាបន្តបន្ទាប់។ អ្នកដំណើរត្រូវបានគេប្រាប់ឱ្យទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេសម្រាប់ព័ត៌មានអំពីការកំណត់ពេលឡើងវិញជើងហោះហើររបស់ពួកគេ។

អ្នកដំណើរជាច្រើននៅទីក្រុង Hamburg ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសអាល្លឺម៉ង់ ក៏បានរងផលប៉ះពាល់នេះដែរ បន្ទាប់ពីបុគ្គលិកមកពីក្រុមហ៊ុនឯកជន អេវីអេសិន ហេនដ្លីងសឺ វីស ហេមប៊ឺក(Aviation Handling Services Hamburg (AHS) ដែលផ្នែកគ្រប់គ្រងការត្រួតពិនិត្យចូល ការឡើងជិះលើយន្តហោះនិងបាត់បង់ បានរកឃើញថាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរួមទាំង ក្រុមហ៊ុនអាកាសចរណ៍  លុហ្វថានសា(Lufthansa) បានអំពាវឲ្យមានការធ្វើកូដកម្ម២៤ម៉ោង ដោយការជូនដំណឹងភ្លាមៗ។ 

អាកាសយានដ្ឋានដ៏មមាញឹកបំផុតចំនួនពីររបស់ប្រទេសអាល្លឺម៉ង់គឺ គឺអាកាសយានដ្ឋានទីក្រុង Frankfurt និង Munich មិនត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្វើកូដកម្មកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែទោះជាយ៉ាងណា ត្រូវបានគេរំពឹងថា អាចនឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដោយសារតែការលុបចោលការធ្វើដំណើរចេញទាំងនៅទីក្រុងហាំប៊ឺក ទាំងនៅទីក្រុងប៊ែរឡាំង។

ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប មួយនេះ បានឃើញការធ្វើកូដកម្មធំៗជាច្រើនលើក ដែលបាន រំខានដល់សេវាកម្មដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈសហជីព ទាមទាការដំឡើងប្រាក់ខែ ជាការឆ្លើយតបទៅនឹងអតិផរណាដែលកើនឡើងខ្ពស់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm