ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់បែបយ៉ាងមកដល់ពេលនេះ ដោយសារសន្តិភាព

2023/04/25 10:49:50 pm        405

តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសជាតិ នាពេល​បច្ចុប្បន្ននេះ គឺដោយ សារកត្តាសុខសន្តិភាព ហេតុដូច្នេះ ឯកឧត្ដម បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​មានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស​បន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាសុខសន្តិភាពតទៅ ។

នៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងពិធី​សម្ពោធឆ្លង​មហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ពរក្រោម ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៥ ខែមេសានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមាន​ប្រសាសន៍ថា ពាក្យសន្តិភាព​ស្តាប់ទៅហាក់បីដូចជា​សាមញ្ញ ក៏ប៉ុន្តែវាមិន​សាមញ្ញ​ពេក​នោះទេ។ ដើម្បីយល់ពីគុណតម្លៃនៃ​សុខ​សន្តិភាព ​គប្បីប្រៀបធៀបពេលដែលប្រទេសគ្មាន​សុខ​សន្តិភាព​ តើប្រទេសជាតិមានការអភិវឌ្ឍដែរ ឬទេ, ប្រជាពលរដ្ឋ​ជួបការលំបាកបែបណាខ្លះ, អាយុជីវិត​ប្រជាពលរដ្ឋប៉ុន្មាននាក់ ត្រូវបាន​បាត់បង់​ដោយសារសង្រ្គាម, ​និយាយជារួម គឺមានតែ​សុខសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍ​ អាចធ្វើការទាក់ទាញអ្នកវិនិយោគជាតិ ​និងអន្តរជាតិ ដែលមានភាពប្រទាក់ក្រឡាគ្នា ​ក្នុងការ​ផ្តល់​ឱកាស​ឱ្យប្រជាពលរដ្ឋទទួល​បានការងារ និង​ប្រាក់កម្រៃ​សមរមសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ​អត្ថប្រយោជន៍​ នៃសុខសន្តិភាព ​នឹងផ្តល់ជូនកូនចៅ​ជំនាន់​ក្រោយនូវភាពសុខស្រួលក្នុងការរស់រាន ​សិក្សារៀនសូត្រ ​និងប្រកបការងារចិញ្ចឹមជីវិត។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ​សុខសន្តិភាពនេះ ​គឺមិនមែនកើតមានឡើងដោយចៃដន្យនោះទេ ពោល​គឺវាបានកើតឡើងដោយសាការលះបង់ របស់យុវជនជំនាន់មុន​ ជាពិសេសការ​លះបង់​ប្រឹងប្រែងរបស់សម្ដេចតេជោ​ ហើយក្នុងនាមយុវជនជំនាន់ក្រោយ​ គឺមិនអាចបំភ្លេច និង​ទទួលស្គាល់​នូវអតីតកាលរបស់កម្ពុជា ជាពិសេស ការតស៊ូ ការលះបង់ពីសំណាក់យុវជនជំនាន់មុន ។

ដូច្នេះ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ​ត្រូវផ្ដល់នូវការជឿជាក់ ​និងបោះឆ្នោតគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ​ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ ​ដើម្បីបន្តដឹកនាំនាវាកម្ពុជាបន្តទៀត ពី​ព្រោះថា សម្ដេចតេជោ ​គឺមេដឹកនាំដែលបានហែលឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងតែង​បានរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋកម្ពុជា​ គ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ននេះ ៕អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        123
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm