អាមេរិកដាក់ទណ្ឌកម្មមនុស្ស៣នាក់នៅចិនជុំវិញការលាងលុយកខ្វក់របស់ក្រុមលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត កូរ៉េខាងជើង

2023/04/25 11:15:06 pm        58

អាមេរិក ៖ កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើមនុស្ស ៣នាក់ ដែលពួកគេ​និយាយ​ថា បានជាប់ពាក់ព័ន្ធនឹងការសម្អាត់ប្រាក់ ដែលត្រូវបានលួចដោយក្រុមលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត​របស់​កូរ៉េខាងជើង ដើម្បីជួយផ្គត់ផ្គង់ដល់កម្មវិធីអាវុធទីក្រុងព្យុងយ៉ាង ។ 

សេចក្តីថ្លែងការណ៍របស់រតនាគារសហរដ្ឋអាមេរិក និយាយថាមានពាណិជ្ជកររូបិយប័ណ្ណឌីជីថលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេសចិន ពាណិជ្ជកររូបិប័ណ្ណឌីជីថលម្នាក់នៅទីក្រុងហុងកុង និងអ្នកតំណាងម្នាក់របស់ក្រុមហ៊ុនកូរ៉េខាងជើង Kwangson Banking Corp ដែលបច្ចុប្បបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Dandong ប្រទេសចិន ។ 

សេចក្តីថ្លែងបន្តទៀតថា លោក Wu Huihui គឺជាពាណិជ្ជករម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រួលដល់​ការសម្អាតប្រាក់ដែលត្រូវបានលួចដោយក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត Lazarus Groupរបស់កូរ៉េខាងជើង ។ ចំណែកឯ លោក Cheng Hung Man គឺជាពាណិជ្ជករម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានធ្វើការជាមួយលោក Wu ដើម្បីបង្វិលការទូទាត់ ក្នុងការប្តូររូបិយប័ណ្ណនិម្មិតនេះ ។ 

បុគ្គលដែលក្លាយជាគោលដៅទណ្ឌកម្មនេះដែរ គឺលោក Sim Hyon Sop សម្រាប់តួនាទីតំណាងឲ្យធនាគារ Kwangson Banking Corp គឺជាអង្គភាពមួយដែលកាលពីមុនត្រូវបានគេចាត់ថ្នាក់សម្រាប់ទណ្ឌកម្មអាមេរិក ។ 

សេចក្តីថ្លែងការណ៍នេះ និយាយទៀតថា លោក Wu ធ្វើឲ្យដំណើរការប្រតិបត្តិការជំនួញជាច្រើនដើម្បី ប្តូរ​រូបិយប័ណ្ណនិម្មិតតម្លៃរាប់លានដុល្លារ ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm